របៀបវាយតម្លៃពិន្ទុដងខ្លួនគោ និងអត្ថប្រយោជន៍នៃការកំណត់ពិន្ទុលក្ខខណ្ឌដងខ្លួនគោសាច់
ការវាយតម្លៃពិន្ទុដងខ្លួនគោ Body Condition Scores (BCS) ជាការវាយតម្លៃសភាពធំធាត់របស់សត្វដោយពិនិត្យលើលក្ខណៈខាងក្រៅរបស់សត្វ រួមមាន ឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ និងឆ្អឹងខ្នង។ គេអាចបែងចែកសភាពធំធាត់របស់សត្វជា ៣ធំៗ គឺ ស្គម មធ្យម និងធាត់ ដោយនិយមប្រើប្រព័ន្ធពិន្ទុដងខ្លួនតាមលំដាប់ 1-5 (1 = ស្គមខ្លាំង, 3 = មធ្យម, 5 = ធាត់ខ្លាំង)។ ការដឹងពីរបៀបឱ្យពិន្ទុដងខ្លួនគោមានសារៈសំខាន់សម្រាប់អ្នកចិញ្ចឹម ព្រោះសភាពធាត់ស្គមនេះមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយសុខភាព ផលិតភាព និងការបន្តពូជរបស់សត្វ។ ម្យ៉ាងទៀត អ្នកចិញ្ចឹមអាចប្រើពិន្ទុនេះដើម្បីប៉ាន់ប្រមាណបរិមាណសាច់ និងខ្លាញ់របស់សត្វ ធ្វើឱ្យងាយស្រួលក្នុងការបន្ថែម ឬបន្ថយចំណីដល់សត្វ, និងចាត់ចែងសត្វដើម្បីបានពិន្ទុខ្លួនល្មមមិនធាត់ ឬស្គមពេកនៅពេលត្រូវបង្កាត់ពូជ និងកើតកូន។ ខាងក្រោមនេះជាប្រព័ន្ធដាក់ពិន្ទុដងខ្លួនស្តង់ដារ 1-5 សម្រាប់គោសាច់៖ លំដាប់ពិន្ទុដងខ្លួន បរិយាយ 1 ស្គមខ្លាំង លេចចេញនូវឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ 2 ស្គម ឆ្អឹងជំនីមើលឃើញ ប៉ុន្តែមិនសូវចេញខ្លាំង 3 […]
របៀបវាយតម្លៃពិន្ទុដងខ្លួនគោ និងអត្ថប្រយោជន៍នៃការកំណត់ពិន្ទុលក្ខខណ្ឌដងខ្លួនគោសាច់ Read More »