ជំងឺញ៉ូវកាសបក្សី៖ រោគសញ្ញា និងវិធានការការពារ
ជំងឺញ៉ូវកាសបក្សី ឬដង្កោកាច់បង្កដោយវីរុស avain paramyxovirus serotype 1 (APMV-1) ដែលមានលក្ខណៈឆ្លងរីករាលដាលលឿន, មានអត្រាស្លាប់ខ្ពស់, និងមិនមានថ្នាំព្យាបាលឡើយ។ ជំងឺនេះអាចកើតលើបក្សីច្រើនប្រភេទ ពិសេសសត្វមាន់ដែលធ្វើឱ្យហ្វូងសត្វឈឺស្លាប់បានយ៉ាងឆាប់រហ័សពី 60-100% និងស្លាប់ក្នុងចំនួនសត្វច្រើន។ ការចម្លង រោគសញ្ញា ការគ្រប់គ្រង និងការការពារជំងឺ ជំងឺនេះបង្កដោយវីរុស មិនអាចព្យាបាលឱ្យជាដោយថ្នាំអង់ទីប៊ីយ៉ូទិកឡើយ។ ដូច្នេះ វិធានការជីវសុវត្ថិភាព ដោយការធ្វើអនាម័យជាប្រចាំ និងការធ្វើវ៉ាក់សាំងការពារជំងឺគឺជាមធ្យោបាយល្អប្រសើរបំផុតដើម្បីគ្រប់គ្រង និងការពារបក្សីពីជំងឺញ៉ូវកាស។ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ