អូប៊ី ឡាយស្តុក

ឧត្តម បណ្ឌិត

ជំងឺញ៉ូវកាសបក្សី៖ រោគសញ្ញា និងវិធានការការពារ

ជំងឺញ៉ូវកាសបក្សី ឬដង្កោកាច់បង្កដោយវីរុស avain paramyxovirus serotype 1 (APMV-1) ដែលមានលក្ខណៈឆ្លងរីករាលដាលលឿន, មានអត្រាស្លាប់ខ្ពស់, និងមិនមានថ្នាំព្យាបាលឡើយ។ ជំងឺនេះអាចកើតលើបក្សីច្រើនប្រភេទ ពិសេសសត្វមាន់ដែលធ្វើឱ្យហ្វូងសត្វឈឺស្លាប់បានយ៉ាងឆាប់រហ័សពី 60-100% និងស្លាប់ក្នុងចំនួនសត្វច្រើន។ ការចម្លង រោគសញ្ញា ការគ្រប់គ្រង និងការការពារជំងឺ ជំងឺនេះបង្កដោយវីរុស មិនអាចព្យាបាលឱ្យជាដោយថ្នាំអង់ទីប៊ីយ៉ូទិកឡើយ។ ដូច្នេះ វិធានការជីវសុវត្ថិភាព ដោយការធ្វើអនាម័យជាប្រចាំ និងការធ្វើវ៉ាក់សាំងការពារជំងឺគឺជាមធ្យោបាយល្អប្រសើរបំផុតដើម្បីគ្រប់គ្រង និងការពារបក្សីពីជំងឺញ៉ូវកាស។ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

ជំងឺញ៉ូវកាសបក្សី៖ រោគសញ្ញា និងវិធានការការពារ Read More »

ជំងឺប៉េស្តជ្រូកអាហ្វ្រិក៖ រោគសញ្ញា និងវិធានការការពារ

ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) គឺជាជំងឺឆ្លងលើសត្វជ្រូកកាចសាហាវមួយ បង្កដោយប្រភេទវីរុសគ្រួសារ Asfarviridae ដែលមានភាពធន់ទៅនឹងបរិស្ថានខាងក្រៅ និងអាចរស់នៅក្នុងសាច់ឆៅបានច្រើនឆ្នាំ។ ជំងឺនេះឆ្លងតែពីជ្រូកទៅជ្រូកប៉ុណ្ណោះ និងមិនមែនជាជំងឺឆ្លងមកមនុស្សឡើយ។ ជាទូទៅ ជំងឺប៉េស្តជ្រូកអាហ្វ្រិកធ្វើឱ្យអត្រាសត្វឈឺដល់ 100% និងអត្រាស្លាប់ 30-100% ចំណែកកូនជ្រូកមានអត្រាស្លាប់ខ្ពស់ 80-100% ក្នុងរយៈពេល 14 ថ្ងៃ។ ជំងឺនេះមិនមានថ្នាំព្យាបាលឡើយ និងមិនទាន់មានវ៉ាក់សាំងការពារជំងឺនៅឡើយទេ។ ១. ការចម្លងមេរោគ ២. រោគសញ្ញា ក. ទម្រង់ស្រួចស្រាវខ្លាំង ខ. ទម្រង់ស្រួចស្រាវ គ. ទម្រង់មិនស្រួចស្រាវ ឃ. ទម្រង់រាំរ៉ៃ ៣. វិធានការការពារ និងការគ្រប់គ្រងជំងឺ ជំងឺនេះគ្មានវ៉ាក់សាំង និងគ្មានថ្នាំព្យាបាលឡើយ ដូចនេះវិធីល្អបំផុតតែមួយគឺការអនុវត្តវិធានការជីវសុវត្ថិភាព (Biosecurity) ដែលជាវិធានការអនាម័យ និងការធ្វើរនាំងការពារការនាំចូលមេរោគពីខាងក្រៅចូលកន្លែងចិញ្ចឹម។ គេអាចអនុវត្តវិធានការជីវសុវត្ថភាពបានដូចខាងក្រោម៖ រក្សាសិទ្ធិ © ដោយ អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

ជំងឺប៉េស្តជ្រូកអាហ្វ្រិក៖ រោគសញ្ញា និងវិធានការការពារ Read More »

តើពណ៌ទឹករំអិលគោក្រោយបង្កាត់អាចបញ្ជាក់ពីស្ថានភាពសត្វផើមបានដែរ ឬទេ?

តើមេគោទើបបង្កាត់ហើយថ្មីៗមានធ្លាក់ទឹករំអិលពណ៌នេះពណ៌នោះមានន័យថាជាប់មែនឬទេ? នេះជាសំនួរដែលអ្នកចិញ្ចឹមគោតែងសួរគ្នាជាញឹកញាប់។ ថ្ងៃនេះ អូប៊ី ឡាយស្តុកសូមមកឆ្លើយជូនឱ្យបានច្បាស់។ ការធ្លាក់ទឹករំអិលក្រោយបង្កាត់ពណ៌ស លឿង ក្រហម ត្នោត ពណ៌នេះឬពណ៌នោះ មិនអាចប្រាប់ឬបញ្ជាក់ថាមេគោផើមឬអត់ឡើយ។ តាមពិតទៅ ការមានទឹករំអិលជារឿងធម្មជាតិ និងជារឿងធម្មតារបស់មេគោរកឈ្មោល ចំណែកពណ៌គឺជាកាកសំណល់ស្ពែមបាដែលត្រូវបានខ្ជាក់ចេញមកវិញ។ ដើម្បីក្លាយជាគភ៌ត្រូវការស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) តែមួយកោសិកាគត់ដើម្បីបង្កកំណើត ទើបមេជីវិតរាប់លានផ្សេងទៀតត្រូវក្អែលចេញមកវិញ។ ទឹករំអិលគោពណ៌នេះឬពណ៌នោះ មិនមានបសុពេទ្យ ឬអ្នកបង្កាត់ណាអាចឆ្លើយបានឡើយថាសត្វនោះជាប់ឬក៏អត់។ ការដែលអាចបញ្ជាក់ថាសត្វនោះផើមបាន គឺមានតែត្រូវរង់ចាំយ៉ាងតិច ២១ថ្ងៃក្រោយប៉ុណ្ណោះ ដើម្បីពិនិត្យផ្ទៃពោះដោយអ្នកជំនាញ។ ការពិនិត្យផ្ទៃពោះអាចធ្វើបានដោយវិធីលូកស្ទាបកូន (ប្រហែល2-3ខែក្រោយ), ការប្រើអេកូ (ប្រហែល 35-40ថ្ងៃក្រោយ), ឬការយកឈាមទៅពិនិត្យក្នុងមន្ទីរពិសោធន៍។ សរុបមក ទឹករំអិលមិនអាចបញ្ជាក់ថាសត្វណាមួយផើមបានឡើយ គឺចាំបាច់ត្រូវពិនិត្យផ្ទៃពោះជាមុនសិនទើបអាចឆ្លើយបាន។ រក្សាសិទ្ធិដោយ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

តើពណ៌ទឹករំអិលគោក្រោយបង្កាត់អាចបញ្ជាក់ពីស្ថានភាពសត្វផើមបានដែរ ឬទេ? Read More »

រោគសញ្ញា និងការព្យាបាលគោស៊ីថង់ប្លាស្ទិក ឬវត្ថុរឹងផ្សេងៗ

សត្វគោស៊ីថង់ប្លាស្ទិក ខ្សែរ ឬវត្ថុរឹងផ្សេងៗគឺជាបញ្ហាមួយតែងឃើញកើតមាន ពិសេសនៅតំបន់ទីប្រជុំជន។ មូលហេតុ ភាគច្រើនអាចបណ្តាលមកពីសត្វខ្វះចំណី និងសារធាតុរ៉ែ។ ការស៊ីចូលប្លាស្ទិកមិនបានធ្វើឱ្យសត្វស្លាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់គុណភាពរស់នៅរបស់សត្វបន្តិចម្តងៗ ដោយធ្វើឱ្យសត្វនោះស្គមរីងរៃ និងអាចស្លាប់យឺតៗប្រសិនស៊ីចូលក្នុងបរិមាណច្រើន។ គោជាសត្វពាហនៈទំពាអៀងមានក្រពះបួន។ ដូចនេះហើយ នៅពេលស៊ីចូល ប្លាស្ទិកទាំងនោះមិនអាចរំលាយបាត់ ឬឆ្លងកាត់ក្រពះចេញមកក្រៅតាមលាមកបានឡើយ គឺត្រូវនៅក្នុងក្រពះមួយជីវិត។ ប្លាស្ទិកនិងវត្ថុប្លែកទាំងឡាយផ្សេងៗចាប់ផ្តើមពូនផ្តុំជាដុំមូលរឹងដូចស៊ីម៉ងត៍ធ្វើឱ្យស្ទះផ្លូវរំលាយអាហារ។ បញ្ហានេះធ្វើឱ្យសត្វបង្ហាញរោគសញ្ញាដូចជា៖ ការព្យាបាល៖ ចំណាំ៖ មិនមានវ៉ាក់សាំងចាក់ការពារមិនឱ្យសត្វស៊ីប្លាស្ទិកឡើយ។ វិធីល្អបំផុតគឺផ្តល់ចំណី និងរ៉ែឱ្យសត្វបានគ្រប់គ្រាន់ និងត្រូវលុបបំបាត់ប្លាស្ទិកកន្លែងចិញ្ចឹម និងប្រុងប្រយ័ត្នការពារសត្វអ្នកឱ្យឆ្ងាយពីថង់ប្លាស្ទិក។ រក្សាសិទ្ធិដោយ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

រោគសញ្ញា និងការព្យាបាលគោស៊ីថង់ប្លាស្ទិក ឬវត្ថុរឹងផ្សេងៗ Read More »

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមេគោឆាប់រកឈ្មោល?

អ្វីដែលអ្នកចិញ្ចឹមគោគ្រប់រូបចង់បានដូចគ្នានោះគឺមេគោដែលខ្លួនចិញ្ចឹមអាចផ្តល់កូនបាន ១ក្បាលក្នុងមួយឆ្នាំ។ ប៉ុន្តែក្នុងការចិញ្ចឹមជាក់ស្តែងក្នុងប្រទេសកម្ពុជាយើងហាក់ដូចជាពិបាកសម្រេចបានគោលដៅមួយនេះ ដោយសារសត្វភាគច្រើនមិនងាយរកឈ្មោលឡើងវិញលឿនតាមដែលចង់បានឡើយ។ មូលហេតុធំៗតែងកើតមានឡើងដែលធ្វើឱ្យសត្វមិនរកឈ្មោល ឬក្ររកឈ្មោលក្រោយកើតកូនហើយនោះគឺបណ្តាលមកពីកត្តាខ្វះចំណី និងកត្តាជាប់បំបៅដោះកូន។ កត្តាទាំង ២ នេះធ្វើឱ្យមានឥទ្ធិពលដល់ដំណើរការប្រក្រតីរបស់ប្រព័ន្ធបន្តពូជរបស់សត្វញី។ វិធីទាំង៥ខាងក្រោមនេះគឺជាដំណោះស្រាយខ្លះៗ ដើម្បីជួយឱ្យសត្វរបស់អ្នកឆាប់រកឈ្មោលបាន៖ ១. ផ្តល់ចំណី និងចំណីបំប៉នគ្រប់គ្រាន់ បញ្ហាប្រឈមធំក្នុងការចិញ្ចឹមគោយកសាច់គឺសត្វមិនមានចំណីស៊ីបានគ្រប់គ្រាន់តាមតម្រូវការរបស់សត្វ។ នៅពេលសត្វខ្វះចំណី ឬស៊ីចំណីដែលមិនមានគុណភាពនឹងធ្វើឱ្យសត្វស្ត្រេស ផ្តល់ផលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ដូចនេះហើយដំណោះស្រាយដំបូងដែលអ្នកចិញ្ចឹមត្រូវដោះស្រាយជាមុនសិន គឺការចាត់ចែងចំណីឱ្យបានត្រឹមត្រូវ ទាំងបរិមាណ គុណភាព និងរបៀបផ្តល់។ ត្រូវផ្តល់ចំណីស្មៅ ចំបើងជាតិសរសៃ និងចំណីបំប៉ន (ចំណីផ្សំ) ដែលមានប្រូតេអ៊ីន និងថាមពលគ្រប់គ្រាន់។ គួរផ្តល់ចំណីបំប៉នសម្រាប់មេគោ ដែលមានប្រូតេអ៊ីនយ៉ាងតិច ១៥,៥% និងថាមពលយ៉ាងតិច ២៧០០ kcal/kg។ ២. ផ្តល់រ៉ែ និងវីតាមីនគ្រប់គ្រាន់ ទន្ទឹមនឹងការផ្តល់ចំណីបានគ្រប់គ្រាន់ហើយ អ្នកចិញ្ចឹមក៏ត្រូវមានការផ្តល់ជាសារធាតុរ៉ែ និងវីតាមីនបន្ថែមទៀតផងដែរ ដែលសារធាតុទាំងនេះអាចជួយដល់ប្រព័ន្ធបន្តពូជសត្វ។ ការផ្តល់រ៉ែ និងវីតាមីនមានភាពចាំបាច់ពីព្រោះសារធាតុរ៉ែ និងវីតាមីនមួយចំនួនមិនមានគ្រប់គ្រាន់នៅក្នុងចំណីធម្មតាសត្វស៊ីប្រចាំថ្ងៃឡើយ។ សារធាតុរ៉ែដែលគេនិយមប្រើប្រាស់សម្រាប់គោអាចមានទម្រង់ជាដុំរ៉ែលិឍ ឬជាម្សៅលាយក្នុងចំណីដែលមានរ៉ែនិងវីតាមីនចាំបាច់។ ក្នុងការអនុវត្ត គេច្រើនចាក់វីតាមីនបន្ថែម ហើយវីតាមីនដែលគេនិយមប្រើចាក់ជំនួយការរកឈ្មោលរបស់សត្វមានដូចជា វីតាមីន AD3E និងវីតាមីន E

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមេគោឆាប់រកឈ្មោល? Read More »

កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺវិញ្ញត្តិសំខាន់ៗលើគោ ក្របី ពពែ ចៀម នៅកម្ពុជា

I. កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺគោ ក្របី II. កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺពពែ ចៀម សម្គាល់៖ កម្មវិធីចាក់អាចប្រែប្រួលទៅតាមស្ថានភាពសមស្របរបស់កសិដ្ឋាននីមួយៗ, ប្រភេទផលិតផលវ៉ាក់សាំង និងការណែនាំរបស់បសុពេទ្យ។ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺវិញ្ញត្តិសំខាន់ៗលើគោ ក្របី ពពែ ចៀម នៅកម្ពុជា Read More »

បច្ចេកទេសបង្កាត់សិប្បនិម្មិតគោ ក្របី

ការប្រើប្រាស់បច្ចេកវិទ្យាបង្កាត់សិប្បនិម្មិតមានការពេញនិយមខ្លាំងទូទាំងពិភពលោក ដោយមូលហេតុថាបច្ចេកទេសនេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចិញ្ចឹមសត្វ។ ការបង្កាត់សិប្បនិម្មិតនេះគឺជាមធ្យាបាយដ៏ល្អបំផុតមួយ ដើម្បីជួយកែលម្អពូជគោនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ១. តើការបង្កាត់សិប្បនិម្មិតគឺជាអ្វី? ការបង្កាត់សិប្បនិម្មិត គឺជាការបញ្ចូលស្ពែមទៅក្នុងស្បូនសត្វញីដោយមធ្យោបាយផ្សេងៗក្រៅពីមធ្យោបាយពាក់តាមធម្មជាតិ។ ការបង្កាត់សិប្បនិម្មិតគោ ជាការប្រើប្រាស់ឧបករណ៍បាញ់បញ្ចូលទឹកមេជីវិតឈ្មោល ទៅក្នុងតួស្បូនរបស់សត្វញីដោយមនុស្ស។ ២. គុណសម្បត្តិ ៣. សញ្ញាគោរកឈ្មោល និងរកឈ្មោលស៊ុប ជាប្រក្រតី មេគោរកឈ្មោលជាមធ្យមរៀងរាល់ ២១ថ្ងៃ ម្តង ហើយសញ្ញានៃការរកឈ្មោលមានដូចជា៖ ក្នុងរយៈពេលនេះមិនគួរបង្កាត់ឡើយ គឺត្រូវរង់ចាំឲ្យមេគោរកឈ្មោលស៊ុបជាមុនសិន។ គេអាចកំណត់ថាមេគោរកឈ្មោលស៊ុបបានដោយពិនិត្យរកមើលសញ្ញាតែមួយគត់គឺ សត្វនៅឈរនឹងស្ងៀម មិនគេច នៅពេលសត្វដទៃឡើងពាក់។ ៤. ឧបករណ៍ និងសម្ភារ ឧបករណ៍ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការបង្កាត់សិប្បនិម្មិតមានដូចជា៖ ៥. បច្ចេកទេសបង្កាត់សិប្បនិម្មិត ៥.១ ជំហានទី១៖ ការរៀបចំសត្វ និងឧបករណ៍ ៥.២ ជំហានទី២៖ ការស៊កកាំភ្លើងបង្កាត់ និងចំនុចបាញ់ស្ពែម ៦. ពេលវេលាបង្កាត់សមស្រប អ្នកបង្កាត់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះពេលវេលា និងជ្រើសរើសពេលវេលាបង្កាត់ល្អបំផុតដើម្បីឱ្យបានអត្រាជាប់ខ្ពស់។ ជារឿយៗ ការកំណត់ថាមេរកឈ្មោលស៊ុបហើយឬនៅដើម្បីបង្កាត់នោះអាចជាឧបសគ្គមួយ ជាពិសេសនៅពេលដែលម្ចាស់មិនបានតាមដានសត្វរកឈ្មោលឱ្យបានច្បាស់ និងរាយការណ៍មកអ្នកបង្កាត់ឱ្យបានត្រឹមត្រូវ។ ពេលវេលាបង្កាត់ដែលសមស្រប គឺចន្លោះពី ១២-១៨ម៉ោង ក្រោយគោបង្ហាញសញ្ញារកឈ្មោលស៊ុប ដោយនៅពេលនោះសត្វបង្ហាញសញ្ញាឈរនឹង

បច្ចេកទេសបង្កាត់សិប្បនិម្មិតគោ ក្របី Read More »

បច្ចេកទេសពិនិត្យផ្ទៃពោះគោ-ក្របី

ការពិនិត្យផ្ទៃពោះគោ-ក្របីជាបច្ចេកទេសមួយដែលបសុពេទ្យ និងអ្នកចិញ្ចឹមសត្វមិនត្រូវមើលរំលងឡើយ ពីព្រោះវាអាចឱ្យម្ចាស់សត្វដឹងបានច្បាស់ថាសត្វរបស់ខ្លួនដែលបង្កាត់រួចនោះផើមឬទេ និងដើម្បីធានាថាសត្វអាចផ្តល់កូនបានមួយក្បាលក្នុងមួយឆ្នាំ។ ក្នុងការពិនិត្យផ្ទៃពោះ អ្នកបច្ចេកទេសអាចអនុវត្តតាមវិធីសាស្ត្រចំនួន ៣ របៀប គឺ (១) ការពិនិត្យដោយការលូកស្ទាបកូនតាមទ្វារធំ, (២) ការប្រើម៉ាស៊ីនអេកូឆ្លុះ, និង (៣) ការយកឈាមឬទឹកដោះទៅពិនិត្យអ័រម៉ូន។ ខ្លឹមសារក្នុងអត្ថបទនេះនឹងផ្តោតលើបច្ចេកទេសពិនិត្យផ្ទៃពោះដោយការលូកស្ទាបកូន។ ១. ការពិនិត្យដោយការលូកស្ទាបកូន វិធីសាស្ត្រពិនិត្យដោយការលូកស្ទាបរកកូនតាមទ្វារធំ គឺជាបច្ចេកទេសដែលមានការនិយមអនុវត្តជាទូទៅ ដោយសារវាមានភាពងាយស្រួល មានភាពបត់បែន និងមិនត្រូវការឧបករណ៍អ្វីឡើយ។ បសុពេទ្យ ឬអ្នកបង្កាត់ដែលមានបទពិសោធន៍ខ្ពស់អាចលូកស្ទាបដឹងថាសត្វផើម ឬអត់ បានចាប់ពី ៣៥ ថ្ងៃឡើងទៅក្រោយបង្កាត់រួច។ ប៉ុន្តែ គេមិនត្រូវលូកស្ទាបក្រោយបង្កាត់រួចក្រោមអាយុ ៣០ ថ្ងៃឡើយ ដោយសារវាអាចធ្វើឱ្យសត្វរលូតប្រសិនបើសត្វនោះផើម ព្រោះក្នុងរយៈពេលនេះគភ៌នៅមានទំហំតូច និងមិនទាន់ចាប់ជាប់ជាមួយស្បូនរឹងមាំនៅឡើយ។ ភាគច្រើន អ្នកបច្ចេកទេស ច្រើនលូកពិនិត្យក្រោយបង្កាត់បាន ៣ ខែឡើងទៅ ដើម្បីងាយប៉ះកូនដែលធ្វើឱ្យលទ្ធផលមានភាពជាក់លាក់ជាង និងបន្ថយហានីភ័យរលូត។ គេអាចដឹងថាសត្វផើម និងរយៈផើមបានទៅតាមទំហំកូនតាមដំណាក់កាលលូតលាស់របស់កូនដូចខាងក្រោម៖ ១.១. អាយុ ២៨-៣៥ថ្ងៃ ការពិនិត្យផ្ទៃពោះដឹងនៅពេលគភ៌បានអាយុតិចថ្ងៃតម្រូវឱ្យអ្នកបច្ចេកទេសមានជំនាញខ្ពស់ ហើយជាធម្មតា ការពិនិត្យផ្ទៃពោះដោយការលូកនៅពេលមេគោផើមបានតិចថ្ងៃបែបនេះមិនគួរធ្វើឡើយ ដោយសារវាអាចបង្កជាហានីភ័យរលូតកូន ព្រោះគភ៌មិនទាន់ចាប់ជាមួយស្បូនបានរឹងមាំនៅឡើយ។ ប្រសិនបើមានការលូកពិនិត្យ

បច្ចេកទេសពិនិត្យផ្ទៃពោះគោ-ក្របី Read More »

របៀបវាយតម្លៃពិន្ទុដងខ្លួនគោ និងអត្ថប្រយោជន៍នៃការកំណត់ពិន្ទុលក្ខខណ្ឌដងខ្លួនគោសាច់

ការវាយតម្លៃពិន្ទុដងខ្លួនគោ Body Condition Scores (BCS) ជាការវាយតម្លៃសភាពធំធាត់របស់សត្វដោយពិនិត្យលើលក្ខណៈខាងក្រៅរបស់សត្វ រួមមាន ឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ និងឆ្អឹងខ្នង។ គេអាចបែងចែកសភាពធំធាត់របស់សត្វជា ៣ធំៗ គឺ ស្គម មធ្យម និងធាត់ ដោយនិយមប្រើប្រព័ន្ធពិន្ទុដងខ្លួនតាមលំដាប់ 1-5 (1 = ស្គមខ្លាំង, 3 = មធ្យម, 5 = ធាត់ខ្លាំង)។ ការដឹងពីរបៀបឱ្យពិន្ទុដងខ្លួនគោមានសារៈសំខាន់សម្រាប់អ្នកចិញ្ចឹម ព្រោះសភាពធាត់ស្គមនេះមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយសុខភាព ផលិតភាព និងការបន្តពូជរបស់សត្វ។ ម្យ៉ាងទៀត អ្នកចិញ្ចឹមអាចប្រើពិន្ទុនេះដើម្បីប៉ាន់ប្រមាណបរិមាណសាច់ និងខ្លាញ់របស់សត្វ ធ្វើឱ្យងាយស្រួលក្នុងការបន្ថែម ឬបន្ថយចំណីដល់សត្វ, និងចាត់ចែងសត្វដើម្បីបានពិន្ទុខ្លួនល្មមមិនធាត់ ឬស្គមពេកនៅពេលត្រូវបង្កាត់ពូជ និងកើតកូន។ ខាងក្រោមនេះជាប្រព័ន្ធដាក់ពិន្ទុដងខ្លួនស្តង់ដារ 1-5 សម្រាប់គោសាច់៖ លំដាប់ពិន្ទុដងខ្លួន បរិយាយ 1 ស្គមខ្លាំង លេចចេញនូវឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ 2 ស្គម ឆ្អឹងជំនីមើលឃើញ ប៉ុន្តែមិនសូវចេញខ្លាំង 3

របៀបវាយតម្លៃពិន្ទុដងខ្លួនគោ និងអត្ថប្រយោជន៍នៃការកំណត់ពិន្ទុលក្ខខណ្ឌដងខ្លួនគោសាច់ Read More »

មូលហេតុ និងវិធីព្យាបាលបញ្ហាគោធ្លាក់ស្បូន

បញ្ហាគោធ្លាក់ស្បូនសំដៅដល់ការធ្លាក់ស្បូនមួយផ្នែក ឬទាំងស្រុងមកខាងក្រៅ។ ការធ្លាក់ស្បូនត្រូវបានបែងចែកជា ២ ប្រភេទ គឺ ការលៀនផ្លូវរួមសង្វាស់ (Vaginal Prolapse) និង ការធ្លាក់ស្បូន (Uterine Prolapse)។ បញ្ហាលៀនផ្លូវរួមសង្វាស់ច្រើនកើតនៅពេលមេជិតដល់ថ្ងៃកើតកូន គឺនៅពេលដែលពោះរីកធំខ្លាំង។ ចំណែកឯការធ្លាក់ស្បូនទាំងស្រុងវិញច្រើនកើតឡើងភ្លាមៗបន្ទាប់ពីមេគោកើតកូនរួច ឬអាចច្រើនម៉ោងក្រោយកើតកូនរួច ហើយវាមានលក្ខណៈធ្ងន់ធ្ងរជាងដែលតម្រូវឱ្យមានការជួយសង្គ្រោះបន្ទាន់។ ១. មូលហេតុ ២. វិធីព្យាបាល គេអាចជួយសង្គ្រោះសត្វបានតាម ២ វីធី គឺ (១) ដោយការរុញស្បូនចូលវិញ និង (២) ដោយវះកាត់ស្បូនចេញ។ ការរុញស្បូនចូលវិញជាជម្រើសដែលច្រើនអនុវត្តទូទៅ រីឯវិធីដោយវះកាត់ត្រូវបានគេអនុវត្តតែក្នុងករណីស្បូនមានសភាពរបួស ដាច់រហែក និងចេញឈាមច្រើនដែលវិធីនេះត្រូវធ្វើដោយបសុពេទ្យជំនាញប៉ុណ្ណោះ។ ២.១ វិធីព្យាបាលដោយរុញស្បូនចូលវិញ៖ បញ្ហាគោធ្លាក់ស្បូនអាចធ្វើឱ្យសត្វស្លាប់បាន និងអាចពិបាកព្យាបាលដោយខ្លួនឯង ហើយជាញឹកញាប់ ត្រូវតាមបសុពេទ្យមកព្យាបាល។ ម្យ៉ាងទៀត មេគោដែលធ្លាប់ជួបបញ្ហាធ្លាក់ស្បូននេះហើយនឹងអាចជួបបញ្ហាក្ររកឈ្មោលឡើងវិញ ហើយអាចមានឱកាសធ្លាក់ស្បូនមកទៀតនៅពេលអនាគត ដូច្នេះម្ចាស់សត្វគួរពិចារណារលើមូលហេតុ នៃការធ្លាក់ស្បូន និងសម្រេចថាត្រូវរក្សាសត្វនោះទុក ឬត្រូវជម្រុះចេញជាការល្អ។ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

មូលហេតុ និងវិធីព្យាបាលបញ្ហាគោធ្លាក់ស្បូន Read More »

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!