អូប៊ី ឡាយស្តុក

ទំនាក់ទំនង

តើអ្នកមានចម្ងល់ ឬមតិមែនទេ? សូមទាក់ទងយើងតាមមធ្យោបាយទាំងនេះ

ម៉ោងធ្វើការ៖ Monday to Friday – 8:00 am to 5:00 pm | Saturday – 08:00 am to 11:00 am

អាសយដ្ឋាន៖ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (120512)

[wpforms id="1457"]

សំនួរសួរញឹកញាប់

សំនួរដែលត្រូវបានសួរញឹកញាប់ជាមួយនឹងចម្លើយ

អ្នកអាចទិញបានយ៉ាងងាយ ដោយគ្រាន់តែស្វែងរកទំនិញដែលអ្នកត្រូវការ, ដាក់ក្នុងរទេះ, បន្តទៅបញ្ជរបង់ប្រាក់, បំពេញព័ត៌មាន និងធ្វើការទូទាត់ជាមួយថ្នាលបង់ប្រាក់តាមប្រព័ន្ធធនាគាជាការស្រេច។ ទំនិញរបស់អ្នកនឹងត្រូវបានដឹកជញ្ជូនតាមក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកក្នុងរយៈពេល១សប្ដាហ៍។ យើងដឹងថា កសិដ្ឋានអ្នកនៅឆ្ងាយទីជនបទ ហើយពេលវេលាអ្នកមានតម្លៃ មិនគួរចំណាយដើរស្វែងរកទិញទំនិញចុះឡើងនៅទីក្រុងឡើយ។ ដូច្នេះហើយ វាជាអាទិភាពរបស់យើងក្នុងការជួយសម្រួលឱ្យមានបទពិសោធន៍ថ្មី ទំនើប និងកាន់តែងាយស្រួល ក្នុងការទិញទំនិញអនឡាញន៍សម្រាប់អតិថិជនរបស់យើង។

ការទូទាត់ប្រាក់របស់អ្នកមានសុវត្ថិភាពខ្ពស់។ ហាងរបស់យើងមានការទទួលស្គាល់ ជាមួយប្រព័ន្ធការពារទិន្នន័យអ្នកប្រើប្រាស់។ អ្នកអាចផ្ទៀងផ្ទាត់បានដោយពិនិត្យមើលអាសយដ្ឋាន URL របស់វេបសាយដែលមានបង្ហាញពណ៌បៃតង និងមានរូបកូនសោរពណ៌បៃតង។ វាមានន័យថារាល់ទិន្នន័យសម្ងាត់ ដូចជាព័ត៌ផ្ទាល់ខ្លួន និងលេខកាតធនាគាផ្សេងៗត្រូវបានការពារ។ លើសពីនេះ ហាងរបស់យើងប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់ ABA PayWay ជាមួយធនាគា ABA ដែលជាធនាគាអាចទុកចិត្តបាន និងអាចធ្វើប្រតិបត្តការត្រលប់ប្រាក់ទៅអ្នកវិញបានក្នុងករណីការទូទាត់របស់អ្នកមានបញ្ហាជាយថាហេតុ។

ពិតជាអាច! អ្នកអាចបញ្ជាទិញបានដោយទូរស័ព្ទមកផ្នែកលក់របស់យើងខ្ញុំតាមរយៈលេខ xxx-xxx-xxxx, ឆាតផ្ទាល់នៅលើវេបសាយ, ឆាតផ្ទាល់នៅលើហ្វេសប៊ុកផេក, ឬអញ្ជើញមកកាន់ការិយាល័យយើងផ្ទាល់បាន។ ទោះយ៉ាងណា យើងលើកទឹកចិត្តឱ្យអ្នករៀនប្រើប្រាស់ និងទិញទំនិញតាមអនឡាញន៍វិញសម្រាប់ការជាវបន្តបន្ទាប់ពេលអនាគត។

បច្ចុប្បន្ន យើងមិនទាន់មានគោលក់នៅឡើយទេ ប៉ុន្តែយើងមានផែនការបើកកសិដ្ឋានចិញ្ចឹម ដើម្បីផលិតពូជគោល្អៗសម្រាប់អ្នកយកទៅធ្វើពូជ និងចិញ្ចឹមយកសាច់បាន។

យើងនឹងផ្តល់សេវានេះ ប្រសិនបើអ្នកធ្វើលើគោចាប់ពី១០ក្បាលឡើងក្នុងមួយកម្មវិធី។ ដោយសារតែសេវានេះត្រូវការឱ្យមានស្តង់ដាបច្ចេកទេសត្រឹមត្រូវដើម្បីទទួលលទ្ធផលល្អ យើងនឹងឱ្យបសុពេទ្យដែលមានបទពិសោធន៍ក្នុងក្រុមដឹកនាំ ពីភ្នំពេញប៉ុណ្ណោះដើម្បីផ្ដល់សេវាកម្មនេះ។ អ្នកគួរដឹងផងដែរថា អ្នកត្រូវចំណាយលើថ្លៃអ័រម៉ូន និងការធ្វើដំណើរបន្ថែមទៀតដើម្បីទទួលបានសេវាកម្មនេះ។

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!