រោគសញ្ញា និងការព្យាបាលគោស៊ីថង់ប្លាស្ទិក ឬវត្ថុរឹងផ្សេងៗ
សត្វគោស៊ីថង់ប្លាស្ទិក ខ្សែរ ឬវត្ថុរឹងផ្សេងៗគឺជាបញ្ហាមួយតែងឃើញកើតមាន ពិសេសនៅតំបន់ទីប្រជុំជន។ មូលហេតុ ភាគច្រើនអាចបណ្តាលមកពីសត្វខ្វះចំណី និងសារធាតុរ៉ែ។ ការស៊ីចូលប្លាស្ទិកមិនបានធ្វើឱ្យសត្វស្លាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់គុណភាពរស់នៅរបស់សត្វបន្តិចម្តងៗ ដោយធ្វើឱ្យសត្វនោះស្គមរីងរៃ និងអាចស្លាប់យឺតៗប្រសិនស៊ីចូលក្នុងបរិមាណច្រើន។ គោជាសត្វពាហនៈទំពាអៀងមានក្រពះបួន។ ដូចនេះហើយ នៅពេលស៊ីចូល ប្លាស្ទិកទាំងនោះមិនអាចរំលាយបាត់ ឬឆ្លងកាត់ក្រពះចេញមកក្រៅតាមលាមកបានឡើយ គឺត្រូវនៅក្នុងក្រពះមួយជីវិត។ ប្លាស្ទិកនិងវត្ថុប្លែកទាំងឡាយផ្សេងៗចាប់ផ្តើមពូនផ្តុំជាដុំមូលរឹងដូចស៊ីម៉ងត៍ធ្វើឱ្យស្ទះផ្លូវរំលាយអាហារ។ បញ្ហានេះធ្វើឱ្យសត្វបង្ហាញរោគសញ្ញាដូចជា៖ ការព្យាបាល៖ ចំណាំ៖ មិនមានវ៉ាក់សាំងចាក់ការពារមិនឱ្យសត្វស៊ីប្លាស្ទិកឡើយ។ វិធីល្អបំផុតគឺផ្តល់ចំណី និងរ៉ែឱ្យសត្វបានគ្រប់គ្រាន់ និងត្រូវលុបបំបាត់ប្លាស្ទិកកន្លែងចិញ្ចឹម និងប្រុងប្រយ័ត្នការពារសត្វអ្នកឱ្យឆ្ងាយពីថង់ប្លាស្ទិក។ រក្សាសិទ្ធិដោយ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ
រោគសញ្ញា និងការព្យាបាលគោស៊ីថង់ប្លាស្ទិក ឬវត្ថុរឹងផ្សេងៗ Read More »