អូប៊ី ឡាយស្តុក

ថ្នាំសត្វជាមូលដ្ឋាន ៥មុខដែលអ្នកចិញ្ចឹមសត្វគួរមានក្នុងកសិដ្ឋានជាប្រចាំ

សុខភាពសត្វជាផ្នែកមួយដ៏សំខាន់នៅក្នុងផលិតកម្មសត្វ ដូចនេះហើយទើបអ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ ចេះការពារសត្វពីជំងឺ និងព្យាបាលសត្វនៅពេលសត្វឈឺឱ្យបានល្អ។ ជាធម្មតា ការព្យាបាលសត្វត្រូវធ្វើឡើងដោយបសុពេទ្យជំនាញប៉ុណ្ណោះ ប៉ុន្តែដោយសារសេវាកម្មបសុពេទ្យនៅកម្ពុជានៅមានកម្រិត និងពិបាកស្វែងរកបាននៅឡើយ ហើយម្យ៉ាងជំងឺមួយចំនួនមានលក្ខណៈស្រួចស្រាវ តម្រូវឱ្យមានការព្យាបាលបន្ទាន់ ទើបម្ចាស់សត្វត្រូវមានចំណេះដឹងជាមូលដ្ឋានខ្លះៗ និងគួរទិញថ្នាំសំខាន់ៗទុកសម្រាប់ព្យាបាលសត្វដោយខ្លួនឯងបាន។ តារាងខាងក្រោមនេះនឹងមានបង្ហាញនូវបសុឱសថជាមូលដ្ឋានចំនួន ៥មុខដែលអ្នកចិញ្ចឹមគួរមាននៅក្នុងកសិដ្ឋានខ្លួនជាប្រចាំសម្រាប់ទុកព្យាបាល។

ល.រឈ្មោះថ្នាំប្រភេទឱសថការព្យាបាលមធ្យោបាយផ្ដល់កម្រិតប្រើរូបភាពថ្នាំ
ប៊ូតាស៊ីល – Butasyleប្រឆាំងការរលាករលាក, បញ្ចុះកម្ដៅ, បន្ថយការឈឺចាប់, ហើម, ស្ពឹកចាក់សសៃឈាមវ៉ែន IV ឬ សាច់ដុំ IM– គោធំ៖ 20mL/ថ្ងៃ, កូនគោ៖ 10mL/ថ្ងៃ
អុកស៊ីតេត្រាស៊ីគ្លិន – Oxytetracyclinប្រឆាំងមេរោគរលាកសួត, សារទឹក, ភ្នែកឡើងបាយ, រលាកក្រចកជើង ឬក្រអូមមាត់, រលាកកន្សោមដោះ, របួសបង្ករោគជាខ្ទុះ, រលូតកូន Leptospirosisចាក់សសៃឈាមវ៉ែន IV ឬ សាច់ដុំ IM ឬក្រោមស្បែក SCគោ៖ 1mL/10kg ទម្ងន់ខ្លួន/ថ្ងៃ
អាម៉ុកស៊ីស៊ីលីន – Amoxicilinប្រឆាំងមេរោគជំងឺផ្លូវដង្ហើម, ជំងឺផ្លូវរំលាយអាហារ, បូសខ្យល់, ជំងឺផ្លូវបន្តពូជ, រាគរួស, របួសបង្កជារោគ, រលាកកន្សោមដោះ, ជំងឺឱកាសនិយមបង្កដោយបាក់តេរីមួយចំនួនចាក់សាច់ដុំ IM ឬក្រោមស្បែក SCគោ៖ 1mL/15kg ទម្ងន់ខ្លួន/ថ្ងៃ
វីតាមីន អាដេអ៊ឺ – Vitamin AD3Eវីតាមីនជំនួយការលូតលាស់, ការស្រូបសារធាតុចិញ្ចឹម មេតាបូលីស, បង្កើនភាពស៊ាំ, លូតលាស់ឆ្អឹង, ជំនួយអត្រាបង្កកំណើតចាក់សាច់ដុំ IMគោ៖ 3-5mL/ក្បាល
អុីវ៉ូមិកទិក – Ivomectinប្រឆាំងប៉ារាស៊ីតគ្រប់គ្រង និងព្យាបាលប៉ារាស៊ីតខាងក្នុង និងខាងក្រៅដូចជាព្រូនមូល, ដង្កូវថ្លើម, សត្វល្អិតបឺតឈាម, ចៃ, ដង្កែចាក់ក្រោមស្បែក SCគោ៖ 1mL/10kg ទម្ងន់ខ្លួន/
តារាងទី១៖ បសុឱសថចាំបាច់ជាមូលដ្ឋានសម្រាប់រក្សាទុកក្នុងកសិដ្ឋានជាប្រចាំ។ សម្គាល់៖ រាល់ពេលប្រើប្រាស់ឱសថ ត្រូវអាននិងអនុវត្តតាមសេចក្ដីណែនាំរបស់ឱសថឱ្យបានត្រឹមត្រូវជានិច្ច។

ការចេះព្យាបាលជំងឺសត្វសាមញ្ញៗមួយចំនួនអាចជួយសន្សំសំចៃថវិកាម្ចាស់សត្វបានមួយកម្រិតក៏ពិតមែន ប៉ុន្តែអ្នកព្យាបាលត្រូវប្រាកដថាខ្លួនមានចំណេះជាមូលដ្ឋានគ្រប់គ្រាន់ជាមុនសិន ដើម្បីចៀសវាងផលវិបាក និងហានីភ័យផ្សេងៗដែលអាចបង្កជាគ្រោះថ្នាក់ដល់សត្វ។ ត្រូវព្យាយាមប្រើប្រាស់បសុឱសថក្រោមដំបូន្មាន និងការណែនាំរបស់បសុពេទ្យ និងត្រូវហៅបសុពេទ្យជំនាញដើម្បីផ្ដល់សេវាកម្មទៅតាមភាពចាំបាច់។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!