វិធីព្យាបាលបញ្ហាគោហើមពោះ និងវិធានការការពារ
បញ្ហាគោហើមពោះតែងកើតជារឿយៗនៅក្នុងរដូវវស្សាដែលមានស្មៅលាស់ខ្ចីច្រើន។ ការហើមពោះសំដៅដល់ការកើនឡើងខ្លាំងនៃបណ្តុំឧស្ម័នក្នុងក្រពះ ប៉ុន្តែសត្វមិនអាចភើបញ្ចេញឧស្ម័នទាំងនោះចោលបាន…
បញ្ហាគោហើមពោះតែងកើតជារឿយៗនៅក្នុងរដូវវស្សាដែលមានស្មៅលាស់ខ្ចីច្រើន។ ការហើមពោះសំដៅដល់ការកើនឡើងខ្លាំងនៃបណ្តុំឧស្ម័នក្នុងក្រពះ ប៉ុន្តែសត្វមិនអាចភើបញ្ចេញឧស្ម័នទាំងនោះចោលបាន…
តើជំងឺអុតក្តាមគឺជាអ្វី? ជំងឺអុតក្ដាមមានឈ្មោះជាភាសាអង់គ្លេសថា Foot and Mouth Disease (FMD) បង្កឡើងដោយវីរុសមានកម្រិតរីករាលដាលខ្លាំង ធ្វើឱ្យខាតបង់ផលិតកម្ម ពេលវេលា និងសេដ្ឋកិច្ចធ្ងន់ធ្ងរនៅពេលហ្វូងសត្វកើតជំងឺ។ វីរុសដែលបង្កជំងឺមាន ៧ប្រភេទ គឺ A, O, C, SAT1, SAT2, SAT3, និង Asia1 ហើយប្រភេទដែលត្រូវបានរកឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺប្រភេទ A, O, និង Asia1។ ជំងឺនេះកើតលើក្រុមសត្វដែលមានច្រវែបជើង ដូចជា គោ ក្របី ជ្រូក ចៀម ពពែ។ល។ រោគសញ្ញាគ្លីនិក មធ្យោបាយចម្លង និងរីករាលដាល ការចាក់វ៉ាក់សាំង វិធានការការពារ និងការគ្រប់គ្រងជំងឺ ទិសដៅក្នុងការព្យាបាល ជារួមមក ទោះជំងឺអុតក្តាមមិនមានថ្នាំព្យាបាលក៏ពិតមែន ប៉ុន្តែសត្វពេញវ័យ ឬសត្វធំភាគច្រើននឹងអាចជាមកវិញបានដោយខ្លួនឯង និងកម្របណ្ដាលឱ្យសត្វស្លាប់ណាស់។ អត្រាស្លាប់ ជាញឹកញាប់កើតឡើងចំពោះសត្វក្មេង ដោយសារសត្វមិនអាចស៊ីចំណី ឬបៅដោះមេបាន និងពិសេសករណីមេគោនោះបានកើតជំងឺអុតក្ដាមដែរ និងមានបញ្ហាខ្វះទឹកដោះ។ រក្សាសិទ្ធិ © អូប៊ី
រូបមន្តចំណីបំប៉ន ដោយមានកែច្នៃលាយជាមួយស្លឹកក្ទម្ពទេស (កន្ធំថេត) និងរូបមន្តចំណីបំប៉ន ដោយកែច្នៃលាយជាមួយស្លឹកដំឡូងមី សម្រាប់ទុកឱ្យសត្វស៊ីជាប្រចាំជាមួយចំណីជាតិសសៃ…
ការចិញ្ចឹមគោបំប៉នកំពុងទទួលបានការចាប់អារម្មណ៍ និងមានការពេញនិយមគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារវាអាចធ្វើឱ្យអ្នកចិញ្ចឹមទទួលបានប្រាក់កម្រៃក្នុងរយៈពេលលឿនត្រឹម ៣-៤ខែ…
ក្នុងការចិញ្ចឹមគោ ក្រៅពីស្មៅ លេហ្គីម និងធញ្ញជាតិ ពោតគឺជាដំណាំបៃតងមួយប្រភេទដែលផ្ដល់ទាំងដើម និងផ្លែអាចធ្វើជាចំណីសត្វបានយ៉ាងល្អប្រសើរសម្រាប់ការលូតលាស់របស់សត្វទំពាអៀង។ ក្នុងកសិដ្ឋានធំៗ ពិសេសកសិដ្ឋានគោទឹកដោះ គេនិយមជ្រើសដាំដំណាំពោតនេះជាចំណីសត្វណាស់ ដោយសារវាផ្ដល់ទិន្នផល និងគុណភាពខ្ពស់ និងងាយផ្អាប់ទុកជាចំណីបានពេញមួយឆ្នាំ។ តាមពិតទៅ ពោតគឺជាប្រភេទដំណាំមានប្រូតេអុីន ៨-៩% និងជាប្រភេទចំណីផ្ដល់ប្រភពថាមពលខ្ពស់ដ៏មានសារៈសំខាន់នៅក្នុងការចិញ្ចឹមសត្វ។ ដំណាំនេះភាគច្រើនត្រូវបានគេផ្ដល់ឱ្យសត្វស៊ីក្នុងទម្រង់ផ្អាប់ ដោយគេត្រូវប្រមូលផលវាទាំងដើម ទាំងផ្លែយកមកកែច្នៃផ្អាប់ទុកជាចំណីគោនៅពេលត្រូវការ។ តើផ្អកដំណាំពោតគឺជាអ្វី? ផ្អកដំណាំពោត ឬនិយាយភាសាងាយ ផ្អកពោត គឺជាការប្រមូលផលដំណាំពោតមកកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកកន្លែងគ្មានខ្យល់ក្នុងធុង ឬថង់ប្លាស្ទិកបិទជិត។ ការកែច្នៃដោយរក្សាទុកដើមពោតចិញ្ច្រាំក្នុងកន្លែងគ្មានខ្យល់បែបនេះគឺដើម្បីឱ្យបាក់តេរីអាចបំបែកសមាសធាតុគីមីក្នុងចំណីបាន (ធ្វើល្បើង ឬកាច់) និងក្លាយជាចំណីផ្អាប់ដ៏មានគុណភាព។ ការធ្វើផ្អកផ្ដល់នូវអត្ថប្រយោជន៍ដូចជា៖ របៀបធ្វើ របៀបធ្វើផ្អកដំណាំពោតជាលក្ខណៈគ្រួសារគឺប្រហាក់ប្រហែល ឬស្ទើរតែដូចទៅនឹងការធ្វើផ្អកស្មៅដែរ ដោយគេអាចធ្វើបានយ៉ាងងាយស្រួលតាមរបៀបសាមញ្ញដូចតទៅ៖ គន្លឹះដើម្បីទទួលបានផ្អកដំណាំពោតដែលមានគុណភាពខ្ពស់ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក
របៀបធ្វើផ្អកដំណាំពោតសម្រាប់ចំណីគោឱ្យមានគុណភាពខ្ពស់ ជាលក្ខណៈគ្រួសារ Read More »
សុខភាពសត្វជាផ្នែកមួយដ៏សំខាន់នៅក្នុងផលិតកម្មសត្វ ដូចនេះហើយទើបអ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ ចេះការពារសត្វពីជំងឺ និងព្យាបាលសត្វនៅពេលសត្វឈឺឱ្យបានល្អ។ ជាធម្មតា ការព្យាបាលសត្វត្រូវធ្វើឡើងដោយបសុពេទ្យជំនាញប៉ុណ្ណោះ ប៉ុន្តែដោយសារសេវាកម្មបសុពេទ្យនៅកម្ពុជានៅមានកម្រិត និងពិបាកស្វែងរកបាននៅឡើយ ហើយម្យ៉ាងជំងឺមួយចំនួនមានលក្ខណៈស្រួចស្រាវ តម្រូវឱ្យមានការព្យាបាលបន្ទាន់ ទើបម្ចាស់សត្វត្រូវមានចំណេះដឹងជាមូលដ្ឋានខ្លះៗ និងគួរទិញថ្នាំសំខាន់ៗទុកសម្រាប់ព្យាបាលសត្វដោយខ្លួនឯងបាន។ តារាងខាងក្រោមនេះនឹងមានបង្ហាញនូវបសុឱសថជាមូលដ្ឋានចំនួន ៥មុខដែលអ្នកចិញ្ចឹមគួរមាននៅក្នុងកសិដ្ឋានខ្លួនជាប្រចាំសម្រាប់ទុកព្យាបាល។ ល.រ ឈ្មោះថ្នាំ ប្រភេទឱសថ ការព្យាបាល មធ្យោបាយផ្ដល់ កម្រិតប្រើ រូបភាពថ្នាំ ១ ប៊ូតាស៊ីល – Butasyle ប្រឆាំងការរលាក រលាក, បញ្ចុះកម្ដៅ, បន្ថយការឈឺចាប់, ហើម, ស្ពឹក ចាក់សសៃឈាមវ៉ែន IV ឬ សាច់ដុំ IM – គោធំ៖ 20mL/ថ្ងៃ, កូនគោ៖ 10mL/ថ្ងៃ ២ អុកស៊ីតេត្រាស៊ីគ្លិន – Oxytetracyclin ប្រឆាំងមេរោគ រលាកសួត, សារទឹក, ភ្នែកឡើងបាយ, រលាកក្រចកជើង ឬក្រអូមមាត់, រលាកកន្សោមដោះ, របួសបង្ករោគជាខ្ទុះ, រលូតកូន Leptospirosis
ថ្នាំសត្វជាមូលដ្ឋាន ៥មុខដែលអ្នកចិញ្ចឹមសត្វគួរមានក្នុងកសិដ្ឋានជាប្រចាំ Read More »
ចំណោទដំបូងមួយដែលអ្នកទើបចិញ្ចឹមគោថ្មីៗ ឬអ្នកដែលមានបំណងចង់ចិញ្ចឹមគោតែងចោទសួរនោះគឺ “តើកសិដ្ឋានរបស់ខ្ញុំគួរចិញ្ចឹមគោពូជអ្វី?”។ ជាការពិតណាស់ ការជ្រើសរើសចិញ្ចឹមពូជខុសនឹងធ្វើឱ្យកសិករខាតបង់ជាច្រើន…
ពូជគោ និងការជ្រើសរើសពូជគោដែលសមស្របសម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន Read More »
គោបាល្អនឹងធ្វើឱ្យកសិដ្ឋានចិញ្ចឹមទទួលបានកូនគោស្អាតៗដូចគ្នាដែរ ទើបក្នុងការចិញ្ចឹមតាមបច្ចេកទេសតម្រូវឱ្យអ្នកចិញ្ចឹមត្រូវចេះមើលគោ និងមានរៀបចំកម្មវិធីវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់គោដើម្បីទុកធ្វើជាបាពូជ។…
៥ ចំនុចអ្នកចិញ្ចឹមគោត្រូវចេះពិនិត្យមើល មុនសម្រេចទិញគោបាដើម្បីទុកធ្វើពូជ Read More »
កសិករដែលមានចិញ្ចឹមគោច្រើនៗ ពិសេសកសិដ្ឋាន តែងជួបបញ្ហាក្នុងការគ្រងគ្រងសត្វ ដោយសារមិនបានធ្វើនិមិត្តសញ្ញា និងធ្វើលេខរៀងសម្គាល់សត្វ ដើម្បីងាយកំណត់អត្តសញ្ញាណសត្វឱ្យបានត្រឹមត្រូវ។ នៅកម្ពុជា ការធ្វើស្លាកសញ្ញា និងអត្តសញ្ញាណសត្វជារឿងមួយហាក់នៅថ្មីថ្មោង និងពុំសូវមានការយកចិត្តទុកដាក់ខ្លាំងនៅឡើយទេ ដែលតាមពិតទៅ វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីជាជំនួយនៅក្នុងការចាត់ចែងនិងគ្រប់គ្រងសត្វ និងការធ្វើកម្មវិធីបង្កាត់ពូជជាដើម។ តើអ្វីជាការធ្វើនិមិត្តសញ្ញា? ការធ្វើនិមិត្តសញ្ញា (Branding) ជាការធ្វើស្លាកសញ្ញាសម្គាល់លើខ្លួនសត្វមួយបែប ដើម្បីអាចសម្គាល់ម្ចាស់កម្មសិទ្ធសត្វបានតាមរយៈការកំណត់ធ្វើជាអក្សរ ឬរូបសញ្ញាផ្សេងៗ ឱ្យជាប់ជាអចិន្ត្រៃយ៍នៅលើស្បែកសត្វ តាមវិធីដុតកម្លោចដោយត្រូវធ្វើយ៉ាងណាមិនឱ្យរោមដុះឡើងវិញ។ ការធ្វើស្លាកសញ្ញាសម្គាល់ដោយការអ៊ុតត្រាកម្លោចស្បែក អាចមិនមែនជាវិធីសាស្ត្រល្អ បើផ្អែកលើហេតុផលសុខុមាលភាពសត្វ។ ប៉ុន្តែ វីធីនេះអាចជាវិធីសាស្ត្រតែមួយនៅក្នុងកាលៈទេសៈខ្លះ ដើម្បីធ្វើឱ្យសញ្ញាមានលក្ខណៈជាប់ជាអចិន្ត្រៃយ៍ អាចឱ្យអ្នកស្គាល់សត្វបានយ៉ាងងាយ។ វិធីនេះ ធ្វើឱ្យស្បែកខូចត្រង់តំបន់កម្លោច ដែលអាចធ្វើឱ្យតម្លៃស្បែកធ្លាក់ចុះ។ ទោះយ៉ាងណាការធ្វើនិមិត្តសញ្ញាលើសត្វផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមកសិដ្ឋានធំៗ។ ជាទូទៅ គេច្រើនធ្វើស្លាកសញ្ញាលើសត្វដើម្បីសម្គាល់ម៉ាករបស់កសិដ្ឋានលើត្រគាក ហើយធ្វើលេខរៀងនៅលើភ្លៅសត្វដើម្បីសម្គាល់អត្តសញ្ញាណសត្វ តាមវិធីកម្លោចស្បែកដូចគ្នានេះផងដែរ។ កសិដ្ឋានខ្លះធ្វើលេខរៀងសត្វ ដោយវិធីបន្ថែមផ្សេងទៀតដូចជា ការប្រើប្រាស់លេខកឹបត្រចៀកធម្មតា ឬឧបករណ៍អេឡិចត្រូនិច ប៉ុន្តែ ឧបករណ៍នេះអាចរបូតជ្រុះ ហើយវាមានលក្ខណៈបណ្តោះអាសន្ន ពិបាកស្គេនពេលសត្វនៅចម្ងាយលើសពី ៦០ cm ពីអ្នក និងពិបាកមើលឃើញលេខពីចម្ងាយ។ ទោះយ៉ាងណា ការវិវឌ្ឍបច្ចេកវិទ្យាថ្មីៗ អាចធ្វើឱ្យវិធីនេះមានភាពងាយស្រួល និងផ្តល់សុខុមាលភាពដល់សត្វជាង ដោយមិនចាំបាច់អ៊ុតត្រាកម្លោចទៀតឡើយ។ ហេតុអ្វីអ្នកត្រូវធ្វើស្លាកសញ្ញា