អូប៊ី ឡាយស្តុក

ជំងឺសារទឹកគោ-ក្របី វិធានការការពារ និងការព្យាបាល

ជំងឺសារទឹក មានឈ្មោះជាភាសាអង់គ្លេសថា Haemorrhagic septicaemia (HS) គឺជាជំងឺដែលកើតឡើងញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ វាជាប្រភេទជំងឺផ្លូវដង្ហើមស្រួចស្រាវ ច្រើនកើតលើគោ-ក្របីវ័យក្មេង មានអត្រាចម្លងខ្ពស់ និងធ្វើឱ្យសត្វស្លាប់បានយ៉ាងឆាប់រហ័ស។ ជំងឺនេះកើតឡើងជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ហើយច្រើនកើតមាននៅតំបន់ទំនាប សើម ជោគជាំ ដក់ទឹក ពិសេសផ្ទុះឡើងនាដើមរដូវភ្លៀង។ ភ្នាក់ងារបង្កជំងឺ ភាពធន់របស់មេរោគ អេពីឌីមីសាស្ត្រ ម្ចាស់បញ្ញើរបស់មេរោគ ការចម្លងរបស់មេរោគ ការធ្វើរោគវិនិច្ឆ័យតាមរយៈរោគសញ្ញាគ្លីនិក ការការពារ និងការព្យាបាល រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

ជំងឺសារទឹកគោ-ក្របី វិធានការការពារ និងការព្យាបាល Read More »

អត្ថប្រយោជន៍ និងរបៀបដាំដំណាំចំណីសត្វ ប្រភេទសណ្ដែកស្តាយឡូ ហាម៉ាតា

ការចិញ្ចឹមគោបច្ចុប្បន្នពុំអាចពឹងផ្អែកលើវាលស្មៅធម្មជាតិទៀតឡើយ ដោយហេតុថាស្មៅធម្មជាតិមានបរិមាណ និងគុណភាពទាប និងម្យ៉ាង ទំហំផ្ទៃវាលស្មៅធម្មជាតិមានការរួមតូចជាលំដាប់។ ដូចនេះហើយ ទើបអ្នកចិញ្ចឹមសត្វត្រូវកែប្រែទម្លាប់ថ្មីដោយងាកមកដាំស្មៅដើម្បីជាចំណីសត្វឱ្យបានគ្រប់គ្រាន់។ នៅក្នុងដំណាំចំណីសត្វ គេអាចដាំពូជស្មៅនាំចូល និងដំណាំលេហ្គីម ឬពពួកសណ្តែកបាន។ លេហ្គីមជាដំណាំចំណីគោដ៏មានសារៈសំខាន់ ដោយសារវាមានប្រូតេអុីនខ្ពស់ និងជួយបង្កើនគុណភាពដី ប៉ុន្តែដំណាំប្រភេទនេះហាក់ពុំទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជាឡើយ។ អ្នកចិញ្ចឹមសត្វគួរស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ និងរបៀបដាំដំណាំចំណីសត្វនេះដើម្បីធ្វើឱ្យបង្កើនផលិតភាពសត្វ។ លក្ខណៈស្មៅ និងសារៈសំខាន់ ស្តាយឡូជាដំណាំចំណីសត្វប្រភេទលេហ្គីមវល្លិ ឬសណ្តែក មានឈ្មោះវិទ្យាសាស្ត្រ Stylosanthes hamata (L.) Taub អាចប្រើប្រាស់ជាចំណីគោដ៏មានគុណភាព និងជួយបង្កើនជីវជាតិក្នុងដី។ សណ្តែកពូជនេះមានភាពធន់ទៅនឹងជំងឺ Anthracnose មានលក្ខណៈដើមវល្លិឈរត្រង់ មានកម្ពស់ ៣០-៧៥ cm មានទងនិងឬសរឹងមាំ មានស្លឹកឆែកជា៣ស្លឹកតូចៗ ទ្រវែង និងមានចុងស្លឹកស្រួច។ ស្តាយឡូជាសណ្តែកដែលផ្តល់ទិន្នផលស្មៅស្ងួតច្រើន មានគុណភាពខ្ពស់ ព្រោះវាមានប្រូតេអុីនខ្ពស់ជាងដំណាំចំណីសត្វផ្សេងៗទៀត មានប្រូតេអុីនចន្លោះ ១៦-២០% និងផ្តល់ទិន្នផលស្មៅស្ងួតប្រមាណ ១៣-១៨តោន/ឆ្នាំ។ លក្ខណៈបន្តពូជរបស់វាដោយគ្រាប់ និងចេញផ្កានៅខែកំឡុងខែធ្នូ។ សណ្តែកស្តាយឡូអាចដុះលូតលាស់លើដីច្រើនប្រភេទ អាចសម្របខ្លួនបានលើដីដែលមានគុណភាពទាបនិងមានជាតិអាស៊ីត ធន់នឹងភាពរាំងស្ងួតបានល្អ តែវាមិនធន់នឹងដីលិចទឹកឡើយ។ នៅរដូវប្រាំងស្មៅនេះនៅតែមានពណ៌បៃតងល្អ សាកសមប្រើសម្រាប់ជាដំណាំចំណីសត្វដែលផ្តល់ប្រូតេអុីនបន្ថែមដល់សត្វចិញ្ចឹម ហើយអ្នកអាចកាត់វាឱ្យគោស៊ី ឬលែងគោឱ្យចូលស៊ីបាន។ បរិមាណទិន្នផល ស្តាយឡូជាប្រភេទដំណាំចំណីសត្វអចិន្ត្រៃយ៍មានអាយុកាលច្រើនឆ្នាំ ដែលអាចផ្តល់ទិន្នផលគិតជាម៉ាសស្ងួតឬស្មៅស្ងួត ចាប់ពី ១៣-១៨តោន/ហិចតា/ឆ្នាំ។ នៅក្នុងមួយរដូវវស្សា

អត្ថប្រយោជន៍ និងរបៀបដាំដំណាំចំណីសត្វ ប្រភេទសណ្ដែកស្តាយឡូ ហាម៉ាតា Read More »

OB Livestock សូមស្វាគមន៍

ស្វាគមន៍មកកាន់ OB Livestock! អូប៊ី ឡាយស្តុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយលោក ឧត្តម បណ្ឌិត ដែលបានបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រសត្វនៅប្រទេសកម្ពុជា និងអូស្ត្រាលី ក្នុងចិត្តស្រលាញ់វិស័យផលិតកម្មសត្វ និងក្នុងគោលគំនិតមួយថា ទោះចំនួនប្រជាជនមានការកើនឡើងជាលំដាប់ក៏ដោយ យើងនឹងអាចធានាបាននូវសន្តិសុខស្បៀងអាហារបានទាំងបរិមាណ គុណភាព និងតម្លៃ  ប្រសិនបើយើងអនុវត្តវិធីចិញ្ចឹមសត្វប្រកបដោយចីរភាព។ អូប៊ី ឡាយស្តុក គឺជាសហគ្រាសធ្វើអាជីវកម្មលើកសិដ្ឋានចិញ្ចឹមសត្វ, សេវាកម្មបសុពេទ្យ, និងផ្គត់ផ្គង់សម្ភារ បរិក្ខារ និងឧបករណ៍កសិដ្ឋាន។ ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍខ្លួនជាក្រុមហ៊ុនបសុសត្វឈានមុខគេនៅកម្ពុជា និងប្ដេជ្ញាចិត្តផ្ដល់នូវផលិតផលមានគុណភាព និងសេវាកម្មដែលអាចជឿទុកចិត្តបាន ដើម្បីបង្កើតការចិញ្ចឹមសត្វដោយនិរន្តរភាព។ ទស្សនវិស័យ ទស្សនវិស័យយើងគឺជាក្រុមហ៊ុនជំនាញឯកទេសឈានមុខគេក្នុងវិស័យបសុសត្វប្រកបដោយនវានុវត្តន៍ និងវិជ្ជាជីវៈ ក្នុងគោលបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាព និងអាចជឿទុកចិត្តបាន ដើម្បីជាផលប្រយោជន៍ដល់មនុស្ស សត្វ និងបរិស្ថាន។  បេសកកម្ម គោលសកម្មភាពអាជីវកម្ម

OB Livestock សូមស្វាគមន៍ Read More »

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!