អូប៊ី ឡាយស្តុក

តើមេគោរលូតកូនបណ្តាលមកពីមូលហេតុអ្វីខ្លះ?

មេគោរលូតកូនគឺជាបញ្ហានិងក្ដីបារម្ភមួយនៅក្នុងការចិញ្ចឹមសត្វ ព្រោះវាធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ពេលវេលា និងថវិកា ជាពិសេសប៉ះពាល់ទៅដល់សុខភាពសត្វដែលអាចធ្វើឱ្យសត្វអារ និងអាចចម្លងជំងឺទៅសត្វដទៃទៀតបាន។ បញ្ហារលូតកូននេះអាចបណ្តាលមកពីកត្តាធំៗពីរគឺ (១) ជំងឺឆ្លង និង (២) មូលហេតុផ្សេងៗដែលមិនមែនដោយសារជំងឺឆ្លង។

១. រលូតបណ្តាលមកពីជំងឺឆ្លង 

  • Bovine Virus Diarrhea (BVD)៖ រលូត ២ខែ ក្រោយសត្វទទួលមេរោគ។
  • Brucellosis៖ រលូតនៅពេល ៥ខែឡើង។
  • Campylobacter (Vibrio)៖ រលូតនៅពេលកូនជាអំប្រ៊ីយ៉ុងតូច ហើយវាក៏អាចធ្វើឱ្យមេជីវិតមិនបង្កកំណើត។
  • Chlamydia៖ រលូតនៅពេល ៦ខែឡើង។
  • Infectious Bovine Rhinotracheitis (IBR)៖ រលូតនៅពេល ៤ខែឡើង។
  • Leptospirosis (Lepto)៖ អាចរលូតនៅគ្រប់រយៈពេលផើម ប៉ុន្តែច្រើនរលូតនៅពេល ៦ខែឡើង។
  • Neospora៖ រលូតនៅពេល ៤-៦ខែ។
  • Sarcocystis៖ រលូតនៅពេល ៦ខែឡើង។
  • Trichomoniasis៖ រលូតនៅពេលកូនជាអំប្រ៊ីយ៉ុងតូច ឬអាយុក្រោម ៥ខែ។
  • Ureaplasma៖ រលូតនៅពេលជិតកើត។

២. រលូតបណ្តាលមកពីមូលហេតុផ្សេងៗមិនមែនជំងឺឆ្លង

  • ការចាក់អ័រម៉ូនឱ្យគោរកឈ្មោល (Prostaglandins)។
  • សត្វស្ត្រេស ដោយសារកម្តៅ, ការដឹកជញ្ជូន, ការបង្ខាំង, ការប្រមូលផ្តុំ, សំលេងខ្លាំង។ល។
  • សត្វស៊ីចំណីមានសារធាតុពុល ដូចជា ស្មៅមានជាតិពុលធ្វើឱ្យរលូត, ជីគីមីកសិកម្ម នីត្រាត, ចំណីមានផ្សិតពុលធ្វើឱ្យរលូត (Mycotoxins)។ល។
  • សត្វខ្វះចំណី, ខ្វះវីតាមីន A / Selenium / E, និងសត្វមានជំងឺពកក។
  • ការបង្កាត់នៅពេលសត្វផើមច្រើនខែ។
  • សត្វមានកូនភ្លោះ។
  • ការប៉ះទង្គិច ដោយសារការជល់, ដួល, ធ្លាក់, លោតកញ្ជ្រោល។ល។
  • តំណរពូជ (សេនេទិច)។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!