អូប៊ី ឡាយស្តុក

OB Livestock សូមស្វាគមន៍

ស្វាគមន៍មកកាន់ OB Livestock!

អូប៊ី ឡាយស្តុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយលោក ឧត្តម បណ្ឌិត ដែលបានបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រសត្វនៅប្រទេសកម្ពុជា និងអូស្ត្រាលី ក្នុងចិត្តស្រលាញ់វិស័យផលិតកម្មសត្វ និងក្នុងគោលគំនិតមួយថា ទោះចំនួនប្រជាជនមានការកើនឡើងជាលំដាប់ក៏ដោយ យើងនឹងអាចធានាបាននូវសន្តិសុខស្បៀងអាហារបានទាំងបរិមាណ គុណភាព និងតម្លៃ  ប្រសិនបើយើងអនុវត្តវិធីចិញ្ចឹមសត្វប្រកបដោយចីរភាព។

អូប៊ី ឡាយស្តុក គឺជាសហគ្រាសធ្វើអាជីវកម្មលើកសិដ្ឋានចិញ្ចឹមសត្វ, សេវាកម្មបសុពេទ្យ, និងផ្គត់ផ្គង់សម្ភារ បរិក្ខារ និងឧបករណ៍កសិដ្ឋាន។ ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍខ្លួនជាក្រុមហ៊ុនបសុសត្វឈានមុខគេនៅកម្ពុជា និងប្ដេជ្ញាចិត្តផ្ដល់នូវផលិតផលមានគុណភាព និងសេវាកម្មដែលអាចជឿទុកចិត្តបាន ដើម្បីបង្កើតការចិញ្ចឹមសត្វដោយនិរន្តរភាព។

ទស្សនវិស័យ

ទស្សនវិស័យយើងគឺជាក្រុមហ៊ុនជំនាញឯកទេសឈានមុខគេក្នុងវិស័យបសុសត្វប្រកបដោយនវានុវត្តន៍ និងវិជ្ជាជីវៈ ក្នុងគោលបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាព និងអាចជឿទុកចិត្តបាន ដើម្បីជាផលប្រយោជន៍ដល់មនុស្ស សត្វ និងបរិស្ថាន។ 

បេសកកម្ម

  • ចិញ្ចឹមសត្វស្របតាមគោលការណ៍អនុវត្តការចិញ្ចឹមសត្វល្អ ដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យា
  • ផ្គត់ផ្គង់ទំនិញមានគុណភាពក្នុងតម្លៃប្រកួតប្រជែង
  • ជួយឱ្យអ្នកចិញ្ចឹមសត្វងាយរកសេវាកម្មបសុពេទ្យល្អប្រសើរជាងមុន
  • បង្កើត និងរក្សាភាពជាដៃគូ។

គោលសកម្មភាពអាជីវកម្ម

  • ដំណើរការកសិដ្ឋានចិញ្ចឹមសត្វ
  • បម្រើសេវាកម្មបសុពេទ្យ 
  • ផ្គត់ផ្គង់សម្ភារ បរិក្ខារ និងឧបករណ៍ចិញ្ចឹមសត្វ។
error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!