OB Livestock សូមស្វាគមន៍
ស្វាគមន៍មកកាន់ OB Livestock! អូប៊ី ឡាយស្តុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយលោក ឧត្តម បណ្ឌិត ដែលបានបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រសត្វនៅប្រទេសកម្ពុជា និងអូស្ត្រាលី ក្នុងចិត្តស្រលាញ់វិស័យផលិតកម្មសត្វ និងក្នុងគោលគំនិតមួយថា ទោះចំនួនប្រជាជនមានការកើនឡើងជាលំដាប់ក៏ដោយ យើងនឹងអាចធានាបាននូវសន្តិសុខស្បៀងអាហារបានទាំងបរិមាណ គុណភាព និងតម្លៃ ប្រសិនបើយើងអនុវត្តវិធីចិញ្ចឹមសត្វប្រកបដោយចីរភាព។ អូប៊ី ឡាយស្តុក គឺជាសហគ្រាសធ្វើអាជីវកម្មលើកសិដ្ឋានចិញ្ចឹមសត្វ, សេវាកម្មបសុពេទ្យ, និងផ្គត់ផ្គង់សម្ភារ បរិក្ខារ និងឧបករណ៍កសិដ្ឋាន។ ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍខ្លួនជាក្រុមហ៊ុនបសុសត្វឈានមុខគេនៅកម្ពុជា និងប្ដេជ្ញាចិត្តផ្ដល់នូវផលិតផលមានគុណភាព និងសេវាកម្មដែលអាចជឿទុកចិត្តបាន ដើម្បីបង្កើតការចិញ្ចឹមសត្វដោយនិរន្តរភាព។ ទស្សនវិស័យ ទស្សនវិស័យយើងគឺជាក្រុមហ៊ុនជំនាញឯកទេសឈានមុខគេក្នុងវិស័យបសុសត្វប្រកបដោយនវានុវត្តន៍ និងវិជ្ជាជីវៈ ក្នុងគោលបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាព និងអាចជឿទុកចិត្តបាន ដើម្បីជាផលប្រយោជន៍ដល់មនុស្ស សត្វ និងបរិស្ថាន។ បេសកកម្ម គោលសកម្មភាពអាជីវកម្ម