របបគំហើញស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ អាចធ្វើឱ្យអ្នកចិញ្ចឹមគោមានលទ្ធភាពធ្វើឱ្យសត្វជាច្រើនក្បាលក្នុងកសិដ្ឋានរកឈ្មោលដំណាលគ្នាបាន ដែលវាជួយឱ្យការបង្កាត់ពូជសត្វបែបសិប្បនិម្មិតកាត់តែមានប្រសិទ្ធភាព និងភាពងាយស្រួលជាងមុន។ បច្ចេកវិទ្យាធ្វើឱ្យគោរកឈ្មោលដំណាលគ្នា (Oestrous Synchronisation) នេះត្រូវបានអនុវត្តជាទូទៅនៅបណ្ដាប្រទេសជឿនលឿន ដោយឡែកកម្ពុជាយើង វាហាក់នៅជាវិធីថ្មីថ្មោងនៅឡើយ។ ដោយសង្កេតឃើញនៅប្រទេសយើងមានការខ្វះខាតផ្នែកបច្ចេកទេសច្រើន និងដើម្បីជាការចែករំលែក ខ្ញុំសូមយកប្រូតូកូល/វិធីសាស្ត្រមួយ ក្នុងចំណោមវិធីជាច្រើនមកបង្ហាញដូចក្នុងក្រាហ្វិចខាងក្រោម។ ប្រូតូកូលនេះគឺ 7-day Co-Synch + CIDR ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ “ជីវបច្ចេកវិទ្យាបន្តពូជបសុសត្វ, ឧត្តម បណ្ឌិត”។
សម្រាប់ការអនុវត្តចំពោះប្រូតូកូលនេះ គេត្រូវចាក់អ័រម៉ូន GnRH និងដាក់ CIDR នៅថ្ងៃចាប់ផ្តើមទី ០ រួចដកវិញនិងចាក់អ័រម៉ូន PG នៅថ្ងៃទី ៧។ បង្កាត់សត្វព្រមគ្នាទាំងអស់ ៥៤±២ម៉ោង ក្រោយចាក់ PG និងចាក់ GnRH នៅពេលបង្កាត់នោះ។

ការសម្រេចចិត្តជ្រើសយកប្រូតូកូលណាមួយមកអនុវត្តនៅកសិដ្ឋានខ្លួន ម្ចាស់ត្រូវពិនិត្យពិចារណាទៅលើស្ថានភាពជាក់ស្ដែងរបស់កសិដ្ឋាននីមួយៗ ដូចជាកត្តាបច្ចេកទេស តម្លៃអ័រម៉ូន កម្លាំងពលកម្ម ពេលវេលា និងប្រសិទ្ធភាពរបស់វា។ល។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ