បច្ចេកទេសគ្រៀវគោដោយមធ្យោបាយមិនវះកាត់ដោយប្រើឧបករណ៍ដង្កៀប Burdizzo®
ក្នុងការចិញ្ចឹមគោ ពិសេសក្នុងលក្ខណៈកសិដ្ឋាន ឬចិញ្ចឹមបែបបំប៉នដែលមានចំនួនសត្វច្រើនៗរស់នៅប្រមូលផ្តុំគ្នា ការគ្រៀវសត្វឈ្មោលគឺជាជម្រើសល្អប្រសើរមួយពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ដើម្បីគ្រៀវ គេអាចអនុវត្តបានតាមវិធីជាច្រើន ទាំងមធ្យោបាយវះកាត់ និងមិនវះកាត់ទៅតាមស្ថានភាពជាក់ស្តែង និងជំនាញរបស់អ្នកចិញ្ចឹម។ ខាងក្រោមនេះនឹងរៀបរាប់អំពីរបៀបអនុវត្តដោយការប្រើឧបករណ៍ Burdizzo® ដែលជាវិធីពេញនិយមមួយ។ ឧបករណ៍ Burdizzo® គឺជាដង្កៀបប្រើសម្រាប់គាបកម្ទេចសសៃពងស្វាស និងសរសៃឈាមដែលតភ្ជាប់ទៅពងស្វាស ដោយមិនវះកាត់ស្បែកថង់ពងស្វាសឡើយ។ នៅពេលដែលសរសៃឈាមត្រូវបានកាត់ផ្តាច់ ពងស្វាសចាប់ផ្តើមរលាយបាត់ពីថង់ពងស្វាសក្នុងរយៈពេល ៤-៦សប្តាហ៍។ អត្ថប្រយោជន៍នៃការគ្រៀវដោយប្រើ Burdizzo® គឺត្រង់ថាវាអាចជាវីធីសាស្ត្រមួយដែលបង្កស្ត្រេសតិចជាងវិធីផ្សេងទៀត។ វិធីនេះក៏មានហានីភ័យឆ្លងមេរោគតិចជាងដែរ ដោយសារវាមិនមានមុខរបួសវះកាត់។ ឯគុណវិបត្តិគឺត្រង់វាជាឧបករណ៍ពិសេស ត្រូវការអ្នកប្រើដែលមានបទពិសោធន៍ ដើម្បីធានាថាសរសៃពងស្វាសត្រូវបានផ្តាច់ត្រឹមត្រូវ។ ការប្រើឧបករណ៍ ឬអនុវត្តនីតិវិធីមិនបានត្រឹមត្រូវនាំឱ្យការគាបបានត្រឹមមួយផ្នែកណាមួយមិនពេញលេញ ធ្វើឱ្យសត្វនៅអាចមានលទ្ធភាពបង្កកំណើតដដែល ផ្ទុយទៅវិញអាចធ្វើឱ្យខូចទ្រង់ទ្រាយពងស្វាស និងត្រូវគាបសារឡើងវិញ។ វិធីប្រើប្រាស់ដង្កៀប Burdizzo® ក្នុងការអនុវត្ត គេត្រូវមានជំនាញនិងបទពិសោធន៍ដើម្បីធានាថាសរសៃពងស្វាសត្រូវបានគាបខ្ទេចបានត្រឹមត្រូវដោយអនុវត្តតាមវិធីខាងក្រោម៖ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ
បច្ចេកទេសគ្រៀវគោដោយមធ្យោបាយមិនវះកាត់ដោយប្រើឧបករណ៍ដង្កៀប Burdizzo® Read More »





