OB LIVESTOCK

Animal Reproduction

បច្ចេកទេសគ្រៀវគោដោយមធ្យោបាយមិនវះកាត់ដោយប្រើឧបករណ៍ដង្កៀប Burdizzo®

ក្នុងការចិញ្ចឹមគោ ពិសេសក្នុងលក្ខណៈកសិដ្ឋាន ឬចិញ្ចឹមបែបបំប៉នដែលមានចំនួនសត្វច្រើនៗរស់នៅប្រមូលផ្តុំគ្នា ការគ្រៀវសត្វឈ្មោលគឺជាជម្រើសល្អប្រសើរមួយពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ដើម្បីគ្រៀវ គេអាចអនុវត្តបានតាមវិធីជាច្រើន ទាំងមធ្យោបាយវះកាត់ និងមិនវះកាត់ទៅតាមស្ថានភាពជាក់ស្តែង និងជំនាញរបស់អ្នកចិញ្ចឹម។ ខាងក្រោមនេះនឹងរៀបរាប់អំពីរបៀបអនុវត្តដោយការប្រើឧបករណ៍ Burdizzo® ដែលជាវិធីពេញនិយមមួយ។ ឧបករណ៍ Burdizzo® គឺជាដង្កៀបប្រើសម្រាប់គាបកម្ទេចសសៃពងស្វាស និងសរសៃឈាមដែលតភ្ជាប់ទៅពងស្វាស ដោយមិនវះកាត់ស្បែកថង់ពងស្វាសឡើយ។ នៅពេលដែលសរសៃឈាមត្រូវបានកាត់ផ្តាច់ ពងស្វាសចាប់ផ្តើមរលាយបាត់ពីថង់ពងស្វាសក្នុងរយៈពេល ៤-៦សប្តាហ៍។ អត្ថប្រយោជន៍នៃការគ្រៀវដោយប្រើ Burdizzo® គឺត្រង់ថាវាអាចជាវីធីសាស្ត្រមួយដែលបង្កស្ត្រេសតិចជាងវិធីផ្សេងទៀត។ វិធីនេះក៏មានហានីភ័យឆ្លងមេរោគតិចជាងដែរ ដោយសារវាមិនមានមុខរបួសវះកាត់។ ឯគុណវិបត្តិគឺត្រង់វាជាឧបករណ៍ពិសេស ត្រូវការអ្នកប្រើដែលមានបទពិសោធន៍ ដើម្បីធានាថាសរសៃពងស្វាសត្រូវបានផ្តាច់ត្រឹមត្រូវ។ ការប្រើឧបករណ៍ ឬអនុវត្តនីតិវិធីមិនបានត្រឹមត្រូវនាំឱ្យការគាបបានត្រឹមមួយផ្នែកណាមួយមិនពេញលេញ ធ្វើឱ្យសត្វនៅអាចមានលទ្ធភាពបង្កកំណើតដដែល ផ្ទុយទៅវិញអាចធ្វើឱ្យខូចទ្រង់ទ្រាយពងស្វាស និងត្រូវគាបសារឡើងវិញ។ វិធីប្រើប្រាស់ដង្កៀប Burdizzo® ក្នុងការអនុវត្ត គេត្រូវមានជំនាញនិងបទពិសោធន៍ដើម្បីធានាថាសរសៃពងស្វាសត្រូវបានគាបខ្ទេចបានត្រឹមត្រូវដោយអនុវត្តតាមវិធីខាងក្រោម៖ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

បច្ចេកទេសគ្រៀវគោដោយមធ្យោបាយមិនវះកាត់ដោយប្រើឧបករណ៍ដង្កៀប Burdizzo® Read More »

សង្ខេបការតាមដានសត្វរកឈ្មោល និងការកំណត់ពេលវេលាបង្កាត់សិប្បនិម្មិតសមស្របសម្រាប់គោ-ក្របី

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

សង្ខេបការតាមដានសត្វរកឈ្មោល និងការកំណត់ពេលវេលាបង្កាត់សិប្បនិម្មិតសមស្របសម្រាប់គោ-ក្របី Read More »

ប្រូតូកូលធ្វើឱ្យគោរកឈ្មោលដំណាលគ្នា និងបង្កាត់ព្រមគ្នាទាំងអស់

របបគំហើញស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ អាចធ្វើឱ្យអ្នកចិញ្ចឹមគោមានលទ្ធភាពធ្វើឱ្យសត្វជាច្រើនក្បាលក្នុងកសិដ្ឋានរកឈ្មោលដំណាលគ្នាបាន ដែលវាជួយឱ្យការបង្កាត់ពូជសត្វបែបសិប្បនិម្មិតកាត់តែមានប្រសិទ្ធភាព និងភាពងាយស្រួលជាងមុន។ បច្ចេកវិទ្យាធ្វើឱ្យគោរកឈ្មោលដំណាលគ្នា (Oestrous Synchronisation) នេះត្រូវបានអនុវត្តជាទូទៅនៅបណ្ដាប្រទេសជឿនលឿន ដោយឡែកកម្ពុជាយើង វាហាក់នៅជាវិធីថ្មីថ្មោងនៅឡើយ។ ដោយសង្កេតឃើញនៅប្រទេសយើងមានការខ្វះខាតផ្នែកបច្ចេកទេសច្រើន និងដើម្បីជាការចែករំលែក ខ្ញុំសូមយកប្រូតូកូល/វិធីសាស្ត្រមួយ ក្នុងចំណោមវិធីជាច្រើនមកបង្ហាញដូចក្នុងក្រាហ្វិចខាងក្រោម។ ប្រូតូកូលនេះគឺ 7-day Co-Synch + CIDR ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ “ជីវបច្ចេកវិទ្យាបន្តពូជបសុសត្វ, ឧត្តម បណ្ឌិត”។ សម្រាប់ការអនុវត្តចំពោះប្រូតូកូលនេះ គេត្រូវចាក់អ័រម៉ូន GnRH និងដាក់ CIDR នៅថ្ងៃចាប់ផ្តើមទី ០ រួចដកវិញនិងចាក់អ័រម៉ូន PG នៅថ្ងៃទី ៧។ បង្កាត់សត្វព្រមគ្នាទាំងអស់ ៥៤±២ម៉ោង  ក្រោយចាក់ PG និងចាក់ GnRH នៅពេលបង្កាត់នោះ។ ការសម្រេចចិត្តជ្រើសយកប្រូតូកូលណាមួយមកអនុវត្តនៅកសិដ្ឋានខ្លួន ម្ចាស់ត្រូវពិនិត្យពិចារណាទៅលើស្ថានភាពជាក់ស្ដែងរបស់កសិដ្ឋាននីមួយៗ ដូចជាកត្តាបច្ចេកទេស តម្លៃអ័រម៉ូន កម្លាំងពលកម្ម ពេលវេលា និងប្រសិទ្ធភាពរបស់វា។ល។ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

ប្រូតូកូលធ្វើឱ្យគោរកឈ្មោលដំណាលគ្នា និងបង្កាត់ព្រមគ្នាទាំងអស់ Read More »

ពូជគោ និងការជ្រើសរើសពូជគោដែលសមស្របសម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន

ចំណោទដំបូងមួយដែលអ្នកទើបចិញ្ចឹមគោថ្មីៗ ឬអ្នកដែលមានបំណងចង់ចិញ្ចឹមគោតែងចោទសួរនោះគឺ “តើកសិដ្ឋានរបស់ខ្ញុំគួរចិញ្ចឹមគោពូជអ្វី?”។ ជាការពិតណាស់ ការជ្រើសរើសចិញ្ចឹមពូជខុសនឹងធ្វើឱ្យកសិករខាតបង់ជាច្រើន…

ពូជគោ និងការជ្រើសរើសពូជគោដែលសមស្របសម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន Read More »

៥ ចំនុចអ្នកចិញ្ចឹមគោត្រូវចេះពិនិត្យមើល មុនសម្រេចទិញគោបាដើម្បីទុកធ្វើពូជ

គោបាល្អនឹងធ្វើឱ្យកសិដ្ឋានចិញ្ចឹមទទួលបានកូនគោស្អាតៗដូចគ្នាដែរ ទើបក្នុងការចិញ្ចឹមតាមបច្ចេកទេសតម្រូវឱ្យអ្នកចិញ្ចឹមត្រូវចេះមើលគោ និងមានរៀបចំកម្មវិធីវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់គោដើម្បីទុកធ្វើជាបាពូជ។…

៥ ចំនុចអ្នកចិញ្ចឹមគោត្រូវចេះពិនិត្យមើល មុនសម្រេចទិញគោបាដើម្បីទុកធ្វើពូជ Read More »

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!