ប្រភេទថ្នាំការពារជំងឺ | មករា | កុម្ភៈ | មីនា | មេសា | ឧសភា | មិថុនា | កក្កដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ |
---|---|---|---|---|---|---|---|---|---|---|---|---|
អុតក្ដាម | x | x | x | x | x | |||||||
សារទឹក (រាវ) | x | x | x | x | x | x | ||||||
សារទឹក (ខាប់) | x | x | x | x | x | |||||||
ឈាមខ្មៅ | x | x | x | x | ||||||||
បូសខ្យល់ | x | x | x | x |
កំណត់ចំណាំ៖ សូមកុំភ្លេចថាការចាក់វ៉ាក់សាំងមួយមុខ គឺការពារជំងឺបានតែមួយមុខប៉ុណ្ណោះ! មិនមានន័យថា ការចាក់វ៉ាក់សាំងមួយមុខអាចការពារជំងឺឆ្លងបានគ្រប់មុខនោះទេ! វ៉ាក់សាំងចាប់មានប្រសិទ្ធភាពក្រោយពេលចាក់បាន ១០ ថ្ងៃ។
ប្រសិទ្ធភាពនៃថ្នាំការពារ និង របៀបប្រើប្រាស់
១. វ៉ាក់សាំងជំងឺអុតក្ដាម បូសខ្យល់ និងឈាមខ្មៅផ្ដល់ភាពស៊ាំដែលអាចការពារបានក្នុងរយៈពេល ១០-១២ ខែ។
២. វ៉ាក់សាំងជំងឺសារទឹកផ្ដល់ភាពស៊ាំដែលអាចការពារបានក្នុងរយៈពេល៖
- ៦ ខែ ចំពោះវ៉ាក់សាំងប្រភេទរាវ
- ១២ ខែ ចំពោះវ៉ាក់សាំងប្រភេទខាប់។
៣. ការចាក់វ៉ាក់ស៊ាំងត្រូវប្រព្រឹត្តទៅក្នុងពីរជំហាន៖
ក. ការចាក់វ៉ាក់ស៊ាំងជំហានទី ១ ជាការចាក់លើកដំបូងដែលតម្រូវឱ្យយើងចាក់ពីរដងចំពោះសត្វមួយក្បាល ដោយមានរយៈពេលចន្លោះពីគ្នា ២-៤ សប្ដាហ៍ យ៉ាងយូរបំផុត។
ខ. ការចាក់វ៉ាក់ស៊ាំងជំហានទី ២ ហៅថារំលឹក តម្រូវឱ្យយើងចាក់នៅ ៦ ខែ ទៅ ១២ ខែ បន្ទាប់ពីចាក់លើកដំបូង អាស្រ័យទៅតាមរយៈពេលរបស់ភាពស៊ាំនៃថ្នាំការពារនីមួយៗ។
៤. អនុវត្តការចាក់វ៉ាក់សាំងបានទាំងអស់គ្នាតាមប្រតិទិននេះគឺនាំមកនូវប្រសិទ្ធភាពល្អប្រសើរបំផុតក្នុងការទប់ស្កាត់ និងកម្ចាត់ជំងឺឆ្លងសត្វ។
ប្រភព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទោះយ៉ាងណា អ្នកចិញ្ចឹមសត្វត្រូវអានសេចក្ដីណែនាំរបស់ផលិតផលវ៉ាក់សាំងនីមួយៗ និងអនុវត្តតាមការណែនាំនោះ ប្រសិនមានការចង្អុលបង្ហាញផ្សេងពីនេះ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ