OB LIVESTOCK

Oudom Bondith

តើមេគោរលូតកូនបណ្តាលមកពីមូលហេតុអ្វីខ្លះ?

មេគោរលូតកូនគឺជាបញ្ហានិងក្ដីបារម្ភមួយនៅក្នុងការចិញ្ចឹមសត្វ ព្រោះវាធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ពេលវេលា និងថវិកា ជាពិសេសប៉ះពាល់ទៅដល់សុខភាពសត្វដែលអាចធ្វើឱ្យសត្វអារ និងអាចចម្លងជំងឺទៅសត្វដទៃទៀតបាន។ បញ្ហារលូតកូននេះអាចបណ្តាលមកពីកត្តាធំៗពីរគឺ (១) ជំងឺឆ្លង និង (២) មូលហេតុផ្សេងៗដែលមិនមែនដោយសារជំងឺឆ្លង។ ១. រលូតបណ្តាលមកពីជំងឺឆ្លង  ២. រលូតបណ្តាលមកពីមូលហេតុផ្សេងៗមិនមែនជំងឺឆ្លង រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

តើមេគោរលូតកូនបណ្តាលមកពីមូលហេតុអ្វីខ្លះ? Read More »

បច្ចេកទេសចិញ្ចឹមពពែ៖ របៀបចិញ្ចឹម រោង និង ការផ្ដល់ចំណី

ការចិញ្ចឹម និងការថែទាំ ជាទូទៅ ការចិញ្ចឹមពពែអាចត្រូវបានបែងចែកជា ៤ ប្រភេទ ដូចខាងក្រោម៖ អ្នកចិញ្ចឹមអាចជ្រើសរើសបែបចិញ្ចឹមខាងលើណាមួយ ដោយត្រូវពិចារណាស្ថានភាពជាក់ស្តែងរបស់ខ្លួនលើបទពិសោធន៍, វត្ថុធាតុដើម, ចំនួនពពែ, ដើមទុន និងបរិស្ថានជុំវិញកន្លែងដែលចង់ចិញ្ចឹម។ រោង ទ្រុង និងការចិញ្ចឹម រោងចិញ្ចឹមគួរស្ថិតនៅឆ្ងាយទីប្រជុំជន មានទីខ្ពស់ មិនលិចទឹក និងត្រូវសាងសង់រោងដែលអាចការពារកំដៅថ្ងៃនិងភ្លៀងបាន, មានពន្លឺគ្រប់គ្រាន់, មានលំហូរខ្យល់ចេញចូលល្អ, អនាម័យ និងមានជញ្ជាំងសំណាញ់ដែកព័ទ្ធជុំវិញ។ រោងគួរធ្វើកម្ពស់ខ្ពស់ផុតពីដី ១,៥ – ១,៦ m និងធ្វើរនាបក្តារបន្ទះឈើវែង ប្រវែង ២,៥ x ៦០ cm និងត្រូវទុកចន្លោះរនាប ២,៥ cm ដើម្បីអាចឱ្យលាមកសត្វជ្រុះធ្លាក់ទៅក្រោមរោងបានដោយងាយ។ នៅក្នុងរោងត្រូវមានកន្លែងដាក់ស្មៅឱ្យសត្វ, មានស្នូកចំណីបំប៉ន និងស្នូកទឹក, និងកន្លែងសម្រាប់ចងដុំរ៉ែឱ្យបានគ្រប់គ្រាប់ អាចឱ្យពពែលិឍដល់ដោយងាយបានគ្រប់ពេលវេលា។ ការសាងសង់ គួរអនុវត្តតាមដូចខាងក្រោម៖ ចំណី និងការផ្ដល់ចំណីពពែ ការផ្តល់ចំណី កូនទើបកើត អាយុ ៣ ថ្ងៃ កូនអាយុ ៤ ថ្ងៃ – ២

បច្ចេកទេសចិញ្ចឹមពពែ៖ របៀបចិញ្ចឹម រោង និង ការផ្ដល់ចំណី Read More »

ជំងឺបូសខ្យល់គោ៖ រោគសញ្ញា និងការព្យាបាល

លក្ខណៈជំងឺ រោគសញ្ញា ការចាក់វ៉ាក់សាំង ការព្យាបាល រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក​ អ្នកឯកទេសបសុសត្វ

ជំងឺបូសខ្យល់គោ៖ រោគសញ្ញា និងការព្យាបាល Read More »

ពូជពពែសាច់ និងទឹកដោះពេញនិយម ៧ពូជ ដែលគួរចិញ្ចឹមនៅកម្ពុជា

១. ពូជក្នុងស្រុក ពូជពពែក្នុងស្រុកនៅកម្ពុជា ភាគច្រើនមានពណ៌ត្នោត, ស, ខ្មៅ, ឬត្នោតលាយខ្មៅ។ វាមានមាឌតូចជាងពូជនាំចូល ប៉ុន្តែធន់ទៅនឹងអាកាសធាតុ និងជំងឺបានល្អ។ ពូជពពែក្នុងស្រុកអាចពូជមូលដ្ឋានសម្រាប់ទុកបង្កាត់ជាមួយពូជបរទេស ដើម្បីទទួលបានពូជពពែកាត់ដែលមានលក្ខណៈធំជាងមុន ងាយចិញ្ចឹម និងធន់ជំងឺ។  ២. ពូជអង់ក្លូ-ណូបៀន (Anglo-Nubian) ពូជអេងក្លូណូបៀនជាប្រភេទពពែផ្ដល់សាច់ និងទឹកដោះ មានប្រភពមកពីប្រទេសប្រទេសអង់គ្លេស, មានមាឌធំ, ស្លឹកត្រចៀកធំវែង, ក្តោងច្រមុះកោង, និងមានច្រើនពណ៌ អាចមួយពណ៌សុទ្ធ ឬលាយពណ៌ មានដូចជា ស ទឹកដោះគោ ត្នោត ប្រផេះ និងខ្មៅ។ ពូជអេងក្លូណូបៀនមានទម្ងន់មធ្យម៖ ៣. ពូជបូរ៍ (Boer) ពូជបូរ៍ជាប្រភេទពពែពូជសាច់ដែលមានការពេញនិយមខ្លាំង និងមានប្រភពពីប្រទេសអាហ្វ្រិកខាងត្បូង។ ពូជនេះមានមាឌធំជាងពូជផ្សេងៗទៀត, ងាយសម្គាល់ដោយវាមានខ្លួនពណ៌សក្បោះ, មានក្បាលនិងកពណ៌ត្នោត, និងមានស្លឹកត្រចៀកវែងធ្លាក់ចុះក្រោម។ ពពែពូជនេះលូតលាស់លឿន, ផ្តល់ផ្ទាំងសាច់គុណភាព, ធន់ទៅនឹងជំងឺ និងអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងអាកាសធាតុក្តៅ។  ពូជបូរ៍មានទម្ងន់ជាមធ្យម៖ ៤. ពូជសានេន (Saanen) ពូជសានេនជាប្រភេទពពែទឹកដោះដែលមានការពេញនិយមខ្លាំង មានប្រភពដើមមកពីប្រទេសស្វីស, មានស្បែក និងរោមខ្លី ពណ៌សសុទ្ធ, ស្លឹកត្រចៀកតូច បះឡើងទៅមុខ, និងមានមុខត្រង់។

ពូជពពែសាច់ និងទឹកដោះពេញនិយម ៧ពូជ ដែលគួរចិញ្ចឹមនៅកម្ពុជា Read More »

ការដាំដើមក្ទម្ពទេសសម្រាប់ចំណីសត្វ

ពូជ អត្ថប្រយោជន៍ សារធាតុពុល  ការរៀបចំ និងការដាំដុះ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

ការដាំដើមក្ទម្ពទេសសម្រាប់ចំណីសត្វ Read More »

តើមេគោរកឈ្មោលស្ងាត់ត្រូវដោះស្រាយបែបណា?

ជាធម្មតា គោរកឈ្មោលមានបង្ហាញសញ្ញា និងអាការៈច្បាស់ៗងាយសង្កេតដឹង ដូចជា៖ ឡើងពាក់គោដទៃ, ប្រដាប់ភេទរីក, មានធ្លាក់ទឹករំអិល, ស្រែករោទ៍, ឆ្លេឆ្លា, អន់ចំណី, ឈរនឹង។ល។ ដោយឡែក មានសត្វខ្លះរកឈ្មោលស្ងាត់ គឺមិនបង្ហាញអាការៈទាំងនេះឡើយ ដែលធ្វើឱ្យការកំណត់ពេលវេលាបង្កាត់មានការលំបាក។ ករណីនេះជាបញ្ហាធំមួយសម្រាប់អ្នកចិញ្ចឹមគោជាច្រើន ព្រោះវាធ្វើឱ្យម្ចាស់សត្វខាតពេលវេលា និងថវិកា ដោយមិនបានដឹងថាគោខ្លួនរកឈ្មោល ឬសង្ស័យថារកឈ្មោល ប៉ុន្តែបង្កាត់មិនជាប់។ គោរកឈ្មោលស្ងាត់នឹងមិនបង្ហាញសញ្ញាច្បាស់លាស់ឡើយ ដោយគ្រាន់តែអាចមានប្រដាប់ភេទរីកបន្តិច ឬមានចេញទឹករំអិលបន្តិចបន្តួច។ បញ្ហានេះច្រើនកើតលើមេក្រមុំ, សត្វចិញ្ចឹមបង្ខាំងក្នុងក្រោល ឬសត្វដែលចិញ្ចឹមមានតែម្នាក់ឯង។ សត្វរកឈ្មោលស្ងាត់ ពិបាកសង្កេតដឹងនឹងភ្នែក ពិបាកបង្កាត់ឱ្យជាប់ជាងសត្វធម្មតា និងត្រូវព្យាយាមដោះស្រាយ។ មូលហេតុចម្បង៖ ដំណោះស្រាយ៖ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

តើមេគោរកឈ្មោលស្ងាត់ត្រូវដោះស្រាយបែបណា? Read More »

របៀបចាក់ថ្នាំគោ-ក្របី ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស

ការជ្រើសរើសខ្នាតម្ជុល ការរៀបចំមុនចាក់ គន្លឹះក្នុងការចាក់ថ្នាំ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

របៀបចាក់ថ្នាំគោ-ក្របី ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស Read More »

ស្មៅហ្គីនណេម៉មបាសា (Mombasa guinea)

លក្ខណៈទូទៅនិងសារៈសំខាន់ ស្មៅហ្គីនណេម៉មបាសា (Mombasa guinea) មានឈ្មោះវិទ្យសាស្ត្រថា Panicum maximum cv. Mombasa គឺជាប្រភេទស្មៅអំបូរស្មៅហ្គីនណេដែលមានប្រភពមកពីអាមេរិកខាងត្បូង វាមានលក្ខណៈស្រដៀងគ្នានឹងប្រភេទស្មៅហ្គីនណេដទៃទៀតដែរ ប៉ុន្តែមានលក្ខណៈខុសគ្នាត្រង់មានដើមច្រើន បែកគុម្ពលឿន ស្លឹកធំ ទន់ល្អ គោចូលចិត្តស៊ី ហើយអ្វីដែលសំខាន់នោះគឺមានទម្ងន់ស្មៅស្រស់និងស្ងួតច្រើនជាងប្រភេទស្មៅហ្គីនណេផ្សេងទៀត។ ពូជស្មៅនេះមានគុណភាពប្រូតេអ៊ីនជាមធ្យម ១០-១២% អាចដាំដុះនៅតំបន់ខ្ពង់រាប ធន់នឹងគ្រោះរាំងស្ងួត។ សមស្របសម្រាប់ការកាត់ឬព្រលែងឲ្យគោ ក្របីនិងសត្វពាហនៈផ្សេងៗស៊ី។ គេអាចដាំដោយការសាបព្រោះ ១២ គីឡូក្រាម / ហិចតា​ តែបើធ្វើថ្នាលបណ្ដុះយកកូនរួចទើបដកយកទៅដាំចំណេញគ្រាប់ជាងព្រោះគ្រាប់ពូជនេះមានតម្លៃថ្លៃ កសិករអាចដាំបានចាប់ពីខែឧសភាតទៅដែលជាការចាប់ផ្តើមរដូវវស្សា។ បច្ចេកទេសក្នុងការដាំនិងការថែទាំស្មៅ ការត្រៀមដីសម្រាប់ដាំ គួរជ្រើសរើសទីតាំងដីសម្រាប់ដាំនៅតំបន់ខ្ពង់រាប ដីល្បាប់លាយខ្សាច់មានសំណើមល្មម មិនមានស្មៅចង្រៃ មិនគួរដាំនៅលើដីដែលជាប្រភេទដីខ្សាច់សុទ្ធនោះទេ។ មិនត្រូវដាំនៅកន្លែងដែលមានម្លប់ច្រើនពេកទេព្រោះស្មៅក៏ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ធ្វើរស្មីសំយោគផងដែរ ហើយអ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវដាំលើដីដែលមានទឹកជំនន់ ឬដីជាំទឹកនោះទេ។ គួររៀបចំដីនិងកម្ចាត់ស្មៅឱ្យបានល្អដោយភ្ជួរដី ២-៣ ដងក្នុងរដូវប្រាំង ហើយភ្ជួរដីម្តងទៀតមុនពេលដាំដើម្បីបំផ្លាញស្មៅថ្មីៗដែលដុះឡើង ថែមទាំងរាស់ដីឲ្យហ្មត់។ ការដាំដុះ ភ្ជួរដីហាលដីនិងរៀបចំដីប្រហែល ៥-៧ ថ្ងៃអាចដាក់ជីលាមកសត្វឬជីកំប៉ុសដើម្បីបង្កើនជីជាតិដី។ បន្ទាប់មកភ្ជួររាស់ដីឲ្យម៉ត់ នៅពេលដែលដីមានសំណើមគ្រប់គ្រាន់ត្រូវព្រោះគ្រាប់ពូជក្នុងអត្រា ១២ គីឡូក្រាម / ហិចតាដោយការសាបព្រោះគ្រាប់ពូជរាបស្មើពាសពេញដី។ ចំពោះការដាំដោយវិធីសាបលើថ្នាលហើយទើបយកសំណាបពូជទៅដាំគឺចំណេញគ្រាប់ជាង។ ប្រើរនាស់រាស់ដីឲ្យស្អាតរួចព្រោះគ្រាប់ពូជហើយស្រោចទឹកឲ្យបានត្រឹមត្រូវ គ្រាប់ពូជនឹងចាប់ផ្ដើមដុះក្នុង     រយៈពេល ៧-១៤ ថ្ងៃ

ស្មៅហ្គីនណេម៉មបាសា (Mombasa guinea) Read More »

ជំងឺដុំពកស្បែកគោ-ក្របី និងវិធីព្យាបាល

ជំងឺដុំពកស្បែកគោ-ក្របី ឬ ឡាំពីស្គិន Lumpy Skin Disease (LSD) បានក្លាយជាការគម្រាមកំហែងថ្មីមួយក្នុងវិស័យចិញ្ចឹមគោ-ក្របីនៅតំបន់អាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជំងឺនេះត្រូវបានប្រទះឃើញដំបូងបំផុតក្នុងប្រទេសហ្សាំប៊ីនៅឆ្នាំ 1929 និងតែងឃើញកើតមាននៅបណ្តាប្រទេសជាច្រើនទៀតក្នុងទ្វីបអាហ្វ្រិក។ ចាប់តាំងពីឆ្នាំ 2012 មក គេឃើញជំងឺនេះមានកើតនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ឺរ៉ុបភាគអាគ្នេយ៍។ នៅឆ្នាំ 2019 ជំងឺដុំពកស្បែកត្រូវបានរាយការណ៍ថាបានផ្ទុះនៅប្រទេសចិន ហើយក្រោយមកទៀត បានឆ្លងដល់ប្រទេសវៀតណាមកំឡុងចុងឆ្នាំ 2020។ ក្រោយមក វាបានបន្តរីករាលដាលក្នុងប្រទេសថៃចាប់តាំងពីដើមឆ្នាំ 2021 និងបានផ្ទុះឆ្លងរាលដាលនៅប្រទេសកម្ពុជាចាប់តាំងពីកំឡុងពាក់កណ្តាលឆ្នាំ 2021។ លក្ខណៈទូទៅ ជំងឺឡាំពីស្គិនគឺជាជំងឺដុំពកនៅលើស្បែកបង្កដោយប្រភេទវីរុស Poxviridae ដែលមានសត្វល្អិតជញ្ជក់ឈាមជាភ្នាក់ងារចម្លងរោគ ដូចជា មូស, រុយបឺតឈាម, របោម, និងដង្កែជាដើម ធ្វើឱ្យវាជាជំងឺដែលមានលក្ខណៈឆ្លងរាលដាលរហ័ស និងពិបាកគ្រប់គ្រងការរាតត្បាត។ អត្រាសត្វឈឺនៅពេលមេរោគចូលមានពី 5-45% ហើយអត្រាសត្វឈឺស្លាប់ទាបក្រោម 10% ប៉ុន្តែវាធ្វើឱ្យខាតបង់សេដ្ឋកិច្ច, ខាតបង់ផលិតកម្ម, ខូចស្បែក និងបាត់បង់សោភ័ណភាពសត្វ។ ការស្លាប់ច្រើនកើតលើកូនគោដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ រោគសញ្ញា វិធានការការពារ វិធីព្យាបាល រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

ជំងឺដុំពកស្បែកគោ-ក្របី និងវិធីព្យាបាល Read More »

បញ្ហាគោជាប់សុក ឬសុកមិនធ្លាក់ក្រោយកើតកូន

និយមន័យ៖  មេគោដែលនៅជាប់សុក ឬសុកមិនធ្លាក់ចេញមកក្រៅក្នុងរយៈពេល ២៤ម៉ោងក្រោយកើតកូនរួច ត្រូវបានចាត់ទុកថាមានបញ្ហាជាប់សុក។ មូលហេតុ៖  ជារឿយៗ ការជាប់សុកនេះកើតឡើងលើមេគោដែលបានជួបបញ្ហាពិបាកកើតកូន, រលូតកូន, កូនភ្លោះ, កូនកើនមុនខែ, ការបង្ខំឱ្យកើតមុនកំណត់ (កើតដោយវះ), ជំងឺគ្រុនទឹកដោះ (ជំងឺមេតាបូលីស), និងគោមានអាយុចាស់ជាដើម។  រោគសញ្ញា៖ រោគសញ្ញាដែលងាយសម្គាល់ច្បាស់ជាងគេគឺឃើញមានសុកធ្លាក់មកក្រៅនៅព្យួរជាប់នឹងយោនីសត្វ, មានសភាពរលួយ, មានក្លិនស្អុយ និងប្រែពណ៌។ ម្ដងម្កាល ករណីខ្លះ សុកនោះអាចនឹងនៅជាប់នៅខាងក្នុងស្បូនតែម្តងដែលមិនអាចឱ្យគេមើលឃើញដឹងច្បាស់ពីខាងក្រៅបាន ប៉ុន្តែករណីនេះ គេអាចដឹងបានតាមរយៈក្លិនស្អុយចេញពីខាងក្នុង។ មេគោដែលមានបញ្ហាជាប់សុកអាចប្រឈមនឹងការកើតជំងឺរលាកស្បូន, រលាកកន្សោមដោះ, គ្រុនក្ដៅ, មិនសូវស៊ីចំណី, ស្រកទម្ងន់, សត្វក្ររកឈ្មោលទៀត, ឬរលូតកូននៅពេលសត្វផើមលើកក្រោយៗ។ ក្នុងករណីដែលមានការឆ្លងមេរោគធ្ងន់ធ្ងរនឹងអាចបណ្ដាលឱ្យសត្វស្លាប់បាន។ ការព្យាបាល៖ ការព្យាបាលដោយការទាញសុកចេញមិនត្រូវបានណែនាំឱ្យអនុវត្តទៀតឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សត្វដោយការដាច់ហូរឈាមក្នុងស្បូន។ គេអាចកាត់ច្រឹបផ្នែកសាច់សុកដែលធ្លាក់ចេញមកក្រៅបាន ព្រោះវាអាចបង្កឱ្យមានការឆ្លងមេរោគលើប្រដាប់បន្តពូជសត្វ។ សត្វដែលមិនបានព្យាបាលដោយទុកចោលនឹងបញ្ចេញសុកទាំងនោះមកក្រៅដោយខ្លួនឯងក្នុងរយៈពេល 2-11ថ្ងៃ។ ចំពោះការព្យាបាល គេអាចប្រើថ្នាំអង់ទីប៊ីយ៉ូទិកប្រភេទគ្រាប់ដូចជា Amphoprim®  ញាត់ចូលទៅក្នុងស្បូនតែម្តងចំនួន២គ្រាប់ ដើម្បីការពារនិងសម្លាប់មេរោគនៅក្នុងស្បូន និងមិនឱ្យមានក្លិនស្អុយរលួយ។ ហើយគេអាចប្រើថ្នាំបាញ់ ឬម្សៅរោយលើសុកដើម្បីការពារបញ្ហារុយ និងដង្កូវ។  បន្ថែមលើនេះ គេត្រូវចាក់ថ្នាំអង់ទីប៊ីយ៉ូទិកដល់សត្វដូចជា Cyclosol L.A. (Oxytetracyclin) ឬ Gentamicin® និងអាចបូកជាមួយនឹងថ្នាំអ័រម៉ូន Lutalyse® ដើម្បីជំរុញសុកឱ្យធ្លាក់មកលឿន។

បញ្ហាគោជាប់សុក ឬសុកមិនធ្លាក់ក្រោយកើតកូន Read More »

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!