OB LIVESTOCK

តើពណ៌ទឹករំអិលគោក្រោយបង្កាត់អាចបញ្ជាក់ពីស្ថានភាពសត្វផើមបានដែរ ឬទេ?

តើមេគោទើបបង្កាត់ហើយថ្មីៗមានធ្លាក់ទឹករំអិលពណ៌នេះពណ៌នោះមានន័យថាជាប់មែនឬទេ?

នេះជាសំនួរដែលអ្នកចិញ្ចឹមគោតែងសួរគ្នាជាញឹកញាប់។ ថ្ងៃនេះ អូប៊ី ឡាយស្តុកសូមមកឆ្លើយជូនឱ្យបានច្បាស់។ ការធ្លាក់ទឹករំអិលក្រោយបង្កាត់ពណ៌ស លឿង ក្រហម ត្នោត ពណ៌នេះឬពណ៌នោះ មិនអាចប្រាប់ឬបញ្ជាក់ថាមេគោផើមឬអត់ឡើយ។ តាមពិតទៅ ការមានទឹករំអិលជារឿងធម្មជាតិ និងជារឿងធម្មតារបស់មេគោរកឈ្មោល ចំណែកពណ៌គឺជាកាកសំណល់ស្ពែមបាដែលត្រូវបានខ្ជាក់ចេញមកវិញ។ ដើម្បីក្លាយជាគភ៌ត្រូវការស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) តែមួយកោសិកាគត់ដើម្បីបង្កកំណើត ទើបមេជីវិតរាប់លានផ្សេងទៀតត្រូវក្អែលចេញមកវិញ។

ទឹករំអិលគោពណ៌នេះឬពណ៌នោះ មិនមានបសុពេទ្យ ឬអ្នកបង្កាត់ណាអាចឆ្លើយបានឡើយថាសត្វនោះជាប់ឬក៏អត់។ ការដែលអាចបញ្ជាក់ថាសត្វនោះផើមបាន គឺមានតែត្រូវរង់ចាំយ៉ាងតិច ២១ថ្ងៃក្រោយប៉ុណ្ណោះ ដើម្បីពិនិត្យផ្ទៃពោះដោយអ្នកជំនាញ។ ការពិនិត្យផ្ទៃពោះអាចធ្វើបានដោយវិធីលូកស្ទាបកូន (ប្រហែល2-3ខែក្រោយ), ការប្រើអេកូ (ប្រហែល 35-40ថ្ងៃក្រោយ), ឬការយកឈាមទៅពិនិត្យក្នុងមន្ទីរពិសោធន៍។

សរុបមក ទឹករំអិលមិនអាចបញ្ជាក់ថាសត្វណាមួយផើមបានឡើយ គឺចាំបាច់ត្រូវពិនិត្យផ្ទៃពោះជាមុនសិនទើបអាចឆ្លើយបាន។

រក្សាសិទ្ធិដោយ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!