OB LIVESTOCK

ខ្សែម៉ែត្រវាស់គីឡូគោ

24,000

ខ្សែម៉េត្រវាស់គីឡូគោ វាស់ដឹងទម្ងន់សត្វសុក្រឹត្យត្រឹមត្រូវ ងាយស្រួលប្រើ និងអាចប្រើវាស់បានលើប្រភេទពូជគោដូចជា៖

  • ពូជគោតំបន់ក្តៅ ប្រភេទមានបូក ដូចជាគោខ្មែរ ប្រាម៉ាន់…
  • ពូជគោកូនកាត់ ដូចជា គោខ្មែរកាត់ប្រាម៉ាន់…
  • ពូជគោអ៉ឺរ៉ុបយកទឹកដឹកដោះ ដូចជា Freisien Holstein…
Category: Tag:

ការដឹងគីឡូសត្វជាក់លាក់សំខាន់ណាស់ ពិសេសនៅពេលអ្នកត្រូវការប្រើថ្នាំសត្វឱ្យមានប្រសិទ្ធភាព ដូចជាការចាក់ថ្នាំព្យាបាល ឬទម្លាក់សត្វល្អិតជាដើម។

ការប៉ាន់គីឡូស្មានៗល្អៀងខ្លាំងពេកនឹងធ្វើឱ្យអ្នកប្រើថ្នាំមិនសូវមានប្រសិទ្ធភាពឡើយ ទោះប្រើថ្នាំថ្លៃ ឬថ្នាំមានគុណភាពល្អយ៉ាងណាក៏ដោយ។ លើសពីនេះ អ្នកអាចប្រើវាវាស់គីឡូសត្វដឹងច្បាស់បានគ្រប់ពេល ដើម្បីចចារតម្លៃជាមួយឈ្មួញ មុនលក់បាន។
ម៉ែត្រនេះងាយស្រួលប្រើ គ្រាន់ទាញវាស់មួយជុំទ្រូង វានឹងបង្ហាញចំនុចគីឡូលើម៉ែត្រតែម្តង អាចជួយដោះស្រាយបញ្ហាបារម្ភរឿងត្រូវទិញជញ្ជីងដែលមានតម្លៃថ្លៃ។
អាចប្រើវាស់បានគោច្រើនពូជក្នុងខ្សែតែមួយ ដូចជា៖ គោទឹកដោះពូជអ៉ឺរ៉ុប (European Milking Breeds), គោកូនកាត់ (Crossbreeds), និងគោតំបន់ក្តៅមានបូក (Zebu) ឧ. គោខ្មែរ, ប្រាម៉ាន់, ឥណ្ឌូប្រេស៊ីល។ល។

Reviews

There are no reviews yet.

Be the first to review “ខ្សែម៉ែត្រវាស់គីឡូគោ”

Your email address will not be published. Required fields are marked *

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!