សមាសធាតុផ្សំ៖ ក្នុងថ្នាំ 1 ml រួមមាន៖
- Procaine Benzylpenicillin……………120,000 U.I
- Benzathine Benzylpenicillin…………80,000 U.I
- Dihydrostreptomycin………………………200 mg
គុណសម្បត្តិ៖ Pendistrep L.A. ជាប្រភេទថ្នាំអង់ទីប៊ីយ៉ូទិកប្រភេទ Peniciilin និង Dihydrostreptomycin អាចការពារនិងសម្លាប់ទាំងបាក់តេរីក្រាមបូក និងក្រាមដក។ សារធាតុថ្នាំអាចបញ្ចេញប្រសិទ្ធភាពនៅក្នុងឈាមបានយូរ រយៈពេល 3-4ថ្ងៃ។
ការព្យាបាល៖ ប្រើសម្រាប់ព្យាបាលជំងឺលើគោ ក្របី ជ្រូក មាន់ ទា ដែលបង្កដោយបាក់តេរី និងអាចប្រើប្រាស់បានសម្រាប់ទាំងជំងឺស្រួចស្រាវ និងរ៉ាំរ៉ៃ ដូចជា៖ រលាកសួត, រលាកកន្សោមដោះ, រលាកស្បូន, សារទឹក, បូសខ្យល់, ជាតិពុលក្នុងឈាមបង្កដោយបាក់តេរី, ដំបៅមានឆ្លងមេរោគ ដង្កូវ ខ្ទុះ, ដំបៅផ្ចិត, ជំងឺប្រព័ន្ធតំរងនោម និងប្រព័ន្ធបន្តពូជ, ព្យាបាលជំងឺឱកាសនិយមនៅពេលសត្វមានជំងឺបង្កដោយវីរុស, ការពារឆ្លងមេរោគក្រោយពេលវះកាត់។
របៀបប្រើប្រាស់៖ ចាក់សាច់ដុំ (IM) ឬក្រោមស្បែក (SC) រយៈពេល 3ថ្ងៃ ម្តងប្រសិនចាំបាច់ និង ត្រូវក្រឡុកដបថ្នាំមុនប្រើប្រាស់។ ត្រូវចាក់បរិមាណថ្នាំមិនលើស 10-15 ml ក្នុងមួយម្ជុល។
- គោ ក្របី ជ្រូក ចាក់ 2.5 – 5 ml / ក្នុងទម្ងន់សត្វ 100 kg
- មាន់ ទា ចាក់ 0.25 ml / ក្នុងទម្ងន់សត្វ 1 kg
បម្រាម៖ ឈប់ប្រើថ្នាំ 21 ថ្ងៃ មុនពិឃាតសត្វយកសាច់ និង 9 ថ្ងៃ មុនយកទឹកដោះ។
ការទុកដាក់រក្សាថ្នាំ៖
- រក្សាទុកកន្លែងត្រជាក់ មិនត្រូវពន្លឺថ្ងៃ។
ខ្នាតបរិមាណថ្នាំ៖ 25, 50, 100, 250 ml។
ផលិតដោយ៖ KELA N.V, ប្រទេសប៊ែលហ្សិក។
មតិវាយតម្លៃ
មិនទាន់មានមតិវាយតម្លៃនៅឡើយ