សមាសធាតុផ្សំ៖ ក្នុងថ្នាំ 1 ml រួមមាន៖
- Oxytocin…………………………………….10 units
ការប្រើប្រាស់៖ ប្រើសម្រាប់ជំរុញចលនាកន្ត្រាក់ស្បួន ជាពិសេសប្រើដើម្បីជំរុញការកើតនៅពេលសត្វជួបបញ្ហាពិបាកកើតកូន, ប្រើសម្រាប់ជំរុញឱ្យចេញទឹកដោះ, និងប្រើសម្រាប់ជួយការពារការហូរឈាមក្រោមកើត។
របៀបប្រើប្រាស់៖ ចាក់សាច់ដុំ (IM) ឬ ក្រោមស្បែក (SC)។
- គោ សេះ៖ 5-10 ml
- ពពែ ចៀម ជ្រូក៖ 3-5 ml
- ឆ្កែ៖ 0.25-3 ml ; ឆ្មា៖ 0.25-1 ml
- សម្រាប់ការចាក់សរសែវ៉ែន (IV) លើ គោ និងជ្រូក៖ 3-5 ml ។
ប្រុងប្រយ័ត្ន៖ (1) ថ្នាំនេះអាចធ្វើឱ្យសត្វតក់ស្លុតបាន (Shock), និង (2) មិនត្រូវប្រើថ្នាំនេះលើករណីសត្វពិបាកកើតកូនដោយសារកូនខុសទីតាំង លុះត្រាណាបានកែទីតាំងរបស់កូនឱ្យបានត្រឹមត្រូវជាមុនសិន។
បម្រាម៖ ត្រូវឈប់ប្រើថ្នាំយ៉ាងតិច 21ថ្ងៃ មុនពិឃាតសត្វយកសាច់ និង 72 ម៉ោង មុនយកទឹកដោះសម្រាប់មនុស្សបរិភោគ។
ការរក្សាថ្នាំ៖
- រក្សាទុកកន្លែងត្រជាក់។
ខ្នាតបរិមាណថ្នាំ៖
- បរិមាណថ្នាំ 50, 100, 200 ml។
ផលិតដោយ៖ General Drugs House Co., Ltd (Lam Luk Ka), ប្រទេសថៃ។
មតិវាយតម្លៃ
មិនទាន់មានមតិវាយតម្លៃនៅឡើយ