របៀបធ្វើផ្អកដំណាំពោតសម្រាប់ចំណីគោឱ្យមានគុណភាពខ្ពស់ ជាលក្ខណៈគ្រួសារ
ក្នុងការចិញ្ចឹមគោ ក្រៅពីស្មៅ លេហ្គីម និងធញ្ញជាតិ ពោតគឺជាដំណាំបៃតងមួយប្រភេទដែលផ្ដល់ទាំងដើម និងផ្លែអាចធ្វើជាចំណីសត្វបានយ៉ាងល្អប្រសើរសម្រាប់ការលូតលាស់របស់សត្វទំពាអៀង។ ក្នុងកសិដ្ឋានធំៗ ពិសេសកសិដ្ឋានគោទឹកដោះ គេនិយមជ្រើសដាំដំណាំពោតនេះជាចំណីសត្វណាស់ ដោយសារវាផ្ដល់ទិន្នផល និងគុណភាពខ្ពស់ និងងាយផ្អាប់ទុកជាចំណីបានពេញមួយឆ្នាំ។ តាមពិតទៅ ពោតគឺជាប្រភេទដំណាំមានប្រូតេអុីន ៨-៩% និងជាប្រភេទចំណីផ្ដល់ប្រភពថាមពលខ្ពស់ដ៏មានសារៈសំខាន់នៅក្នុងការចិញ្ចឹមសត្វ។ ដំណាំនេះភាគច្រើនត្រូវបានគេផ្ដល់ឱ្យសត្វស៊ីក្នុងទម្រង់ផ្អាប់ ដោយគេត្រូវប្រមូលផលវាទាំងដើម ទាំងផ្លែយកមកកែច្នៃផ្អាប់ទុកជាចំណីគោនៅពេលត្រូវការ។ តើផ្អកដំណាំពោតគឺជាអ្វី? ផ្អកដំណាំពោត ឬនិយាយភាសាងាយ ផ្អកពោត គឺជាការប្រមូលផលដំណាំពោតមកកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកកន្លែងគ្មានខ្យល់ក្នុងធុង ឬថង់ប្លាស្ទិកបិទជិត។ ការកែច្នៃដោយរក្សាទុកដើមពោតចិញ្ច្រាំក្នុងកន្លែងគ្មានខ្យល់បែបនេះគឺដើម្បីឱ្យបាក់តេរីអាចបំបែកសមាសធាតុគីមីក្នុងចំណីបាន (ធ្វើល្បើង ឬកាច់) និងក្លាយជាចំណីផ្អាប់ដ៏មានគុណភាព។ ការធ្វើផ្អកផ្ដល់នូវអត្ថប្រយោជន៍ដូចជា៖ របៀបធ្វើ របៀបធ្វើផ្អកដំណាំពោតជាលក្ខណៈគ្រួសារគឺប្រហាក់ប្រហែល ឬស្ទើរតែដូចទៅនឹងការធ្វើផ្អកស្មៅដែរ ដោយគេអាចធ្វើបានយ៉ាងងាយស្រួលតាមរបៀបសាមញ្ញដូចតទៅ៖ គន្លឹះដើម្បីទទួលបានផ្អកដំណាំពោតដែលមានគុណភាពខ្ពស់ រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក
របៀបធ្វើផ្អកដំណាំពោតសម្រាប់ចំណីគោឱ្យមានគុណភាពខ្ពស់ ជាលក្ខណៈគ្រួសារ Read More »