OB LIVESTOCK

Catosal

41,000

  • ព្យាបាលជំងឺមេតាបូលីស ដោយសារសត្វខ្វះចំណី ការថែទាំមិនបានដិតដល់ និងសត្វមានជំងឺ។
  • ការពារបញ្ហាការលូតលាស់ខុសប្រក្រតី និងកង្វះសារធាតុចិញ្ចឹមលើសត្វក្មេង។
  • ការពារបញ្ហាសត្វអារមិនរកឈ្មោល និងជំនួយប្រព័ន្ធបន្តពូជសម្រាប់សត្វក្ររកឈ្មោលក្រោយកើតកូនរួច។
  • ព្យាបាលជំងឺខ្វះកាល់ស្យូម (Ca) និងម៉ាញេស្យូម (Mg)។
  • ជំរុញការលូតលាស់សាច់ដុំ និងការពារមិនឱ្យសត្វបាក់កម្លាំង ឬហេវហត់។

លេខកូដ៖ OB-005

សមាសធាតុផ្សំ៖ ក្នុងថ្នាំ 1 ml រួមមាន៖

  • 1-(n-Butylamino)-1-methylethyl-phosphonous Acid…………..10 g
  • វីតាមីន B12 (Cyanocobalamin B.P.)…………………….5 mg
  • Methyl Hydroxybenzoate B.P…………………………..1 g
  • ទឹកសូលុយស្យុងសម្រាប់ចាក់ B.P…………………………..100 ml

ការប្រើប្រាស់៖

វីតាមីន Catosal អាចប្រើប្រាស់បានលើគោ, ក្របី, ជ្រូក, ពពែ, ចៀម, សេះ, មាន់, ទា, ឆ្កែ និងឆ្មា សម្រាប់ព្យាបាលជំងឺមេតាបូលីស (ជំងឺបំលែងចំណីជាថាមពលមិនប្រក្រតី) ដែលធ្វើឱ្យសត្វស៊ីអស់ចំណីតែមិនធំធាត់ល្អ។ អត្ថប្រយោជន៍នៃការប្រើប្រាស់ថ្នាំមានដូចជា៖

  • ព្យាបាលជំងឺមេតាបូលីស ដោយសារសត្វខ្វះចំណី ការថែទាំមិនបានដិតដល់ និងសត្វមានជំងឺ។
  • ការពារបញ្ហាការលូតលាស់ខុសប្រក្រតី និងកង្វះសារធាតុចិញ្ចឹមលើសត្វក្មេង។
  • ការពារបញ្ហាសត្វអារមិនរកឈ្មោល និងជំនួយប្រព័ន្ធបន្តពូជសម្រាប់សត្វក្ររកឈ្មោលក្រោយកើតកូនរួច។
  • ព្យាបាលជំងឺខ្វះកាល់ស្យូម (Ca) និងម៉ាញេស្យូម (Mg)។
  • ជំរុញការលូតលាស់សាច់ដុំ និងការពារមិនឱ្យសត្វបាក់កម្លាំង ឬហេវហត់។

របៀបប្រើប្រាស់៖ ចាក់សរសៃវ៉ែន (IV), សាច់ដុំ (IM), ឬក្រោមស្បែក (SC), និងលាយទឹកផឹកសម្រាប់បក្សី។

គោ ក្របី ចៀម ពពែ និងសេះ

  • សម្រាប់បញ្ហាប្រព័ន្ធបន្តពូជ និងការពារសត្វអារបណ្តាលមកពីអតុល្យភាពផូស្វ័រក្នុងរាងកាយ ចាក់សាច់ដុំ 20 ml ចំនួន 4 ដង ដោយចាក់គម្លាតពីគ្នា 3ថ្ងៃម្តង។
  • សត្វផើម ចាក់សាច់ដុំ 30 ml ក្នុងរយៈពេល 4-6 សប្តាហ៍ មុនកើតកូន និងចាក់ម្តងទៀត 8-14 ថ្ងៃ ក្រោយពីកើតកូនរួច។
  • ករណីសត្វបាក់កម្លាំង ឈរមិនកើតមុនពេលនិងក្រោយពេលកើតកូនរួច ចាក់ 30 ml Catosal បូកជាមួយកាល់ស្យូមតាមសរសៃវ៉ែន។
  • សម្រាប់ជំនួយសុខភាពបន្តពូជបា ចាក់សាច់ដុំ 5-25 ml។

ជ្រូក

  • ព្យាបាលមេជ្រូក ឱ្យជួយបង្កើនគុណភាពទឹកដោះ និងការពារជំងឺរលាកដោះ ចាក់សាច់ដុំ 20 ml នៅក្នុងរយៈពេល 10-14 ថ្ងៃ មុនកើតកូន។
  • ជំរុញការលូតលាស់ជ្រូកធំយឺត ចាក់ 2.5-10 ml។
  • កូនជ្រូកទើបកាត់កន្ទុយ ចាក់ 0.5 ml / kg រយៈពេល 2 ថ្ងៃ ជាប់គ្នា និងចាក់ម្តងទៀត 8 ថ្ងៃ ក្រោយ។
  • ជំនួយមេជ្រូកផើម ចាក់ 15-20 ml ម្តងក្នុង 1សប្តាហ៍។

មាន់ ទា

  • ក្នុងកំឡុងពេលដែលបក្សីជម្រុះរោម លាយ 0.5-2.5 ml ក្នុងទឹកផឹក។

ការទុកដាក់រក្សាថ្នាំ៖

  • រក្សាទុកកន្លែងត្រជាក់ក្រោម 30 0C មិនត្រូវពន្លឺថ្ងៃ។

ខ្នាតបរិមាណថ្នាំ៖

  • បរិមាណថ្នាំ 100 ml។

ផលិតដោយ៖

  • OLIC (Thailand) Limited, Under Supervision Bayer Leverkusen ប្រទេសអាល្លឺម៉ង់។

Reviews

There are no reviews yet.

Be the first to review “Catosal”

Your email address will not be published. Required fields are marked *

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!