សមាសធាតុផ្សំ៖ ក្នុងថ្នាំ 1 ml រួមមាន៖
- Flunixin meglumine…………………………………………50 mg
ការប្រើប្រាស់៖
- Meifluxin ជាថ្នាំប្រឆាំងរលាក ប្រភេទមិនមាន Steroid (NSAID) ប្រើសម្រាប់បំបាត់រលាក ហើម បញ្ចុះកម្តៅ និងបន្ថយការឈឺចាប់។
- ប្រើលើសេះសម្រាប់បំបាត់រលាក និងការឈឺចាប់បណ្តាលមកពីបញ្ហាសាច់ដុំ និងឆ្អឹង, ការឈឺចុកផ្នែកពោះនិងពោះវៀន, និងជាតិពុលក្នុងឈាម។
- ប្រើលើគោសម្រាប់ព្យាបាលការរលាកស្រួចស្រាវពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម និងសម្រាប់ព្យាបាលជំងឺរលាកកន្សោមដោះស្រួចស្រាវ។
- ប្រើលើជ្រូកជាថ្នាំគូសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើម។
របៀបប្រើប្រាស់៖ ចាក់សរសៃវ៉ែន (IV) ឬ សាច់ដុំ (IM)។
សេះ ៖
- សម្រាប់ការឈឺចុកចាប់ផ្នែកពោះនិងពោះវៀន ចាក់ 1 ml / 45 kg ។ អាចចាក់ម្តង ឬពីរដងក្នុងមួយថ្ងៃតាមសរសៃវ៉ែន ទៅតាមស្ថានភាពឈឺចាប់របស់សត្វ។
- សម្រាប់ការឈឺសាច់ដុំ និងឆ្អឹង ចាក់ 1 ml / 45 kg មួយថ្ងៃម្តងតាមសរសៃវ៉ែន បានរហូត 5 ថ្ងៃ ទៅតាមអាការ។
- សម្រាប់ជាតិពុលក្នុងឈាម ចាក់ 1 ml / 200 kg រៀងរាល់ 6-8 ម៉ោង។
គោ ៖ ចាក់ 2 ml / 45 kg រៀងរាល់ 24ម៉ោងម្តង បានរហូត 5ថ្ងៃជាប់គ្នា
ជ្រូក ៖ ចាក់ 2 ml / 45 kg តាមសរសៃវ៉ែនត្រង់ក រៀងរាល់ 24ម៉ោងម្តង បានរហូត 5ថ្ងៃជាប់គ្នា។ សម្រាប់ជ្រូក គួរចាក់បរិមាណថ្នាំអតិបរមា 5 ml ក្នុងមួយម្ជុល។
បម្រាម៖
- ហាមប្រើលើសេះផើម ជ្រូកផើម និងជ្រូកបំបៅកូន ប៉ុន្តែអាចប្រើលើមេគោផើម និងមេគោបំបៅកូនបាន
- មិនត្រូវប្រើលើមេគោត្រៀមជិតកើត 48 ម៉ោងមុនកើតកូន
- មិនត្រូវប្រើថ្នាំលើសកម្រិត (ដូស) និងលើសរយៈពេលប្រើប្រាស់អតិបរមាឡើយ
- មិនត្រូវប្រើលើសត្វមានបញ្ហាជំងឺបេះដូង ថ្លើម ឬតម្រងនោម
- មិនត្រូវប្រើលើសត្វរដែលអាចហូរឈាមក្រពះ
- មិនត្រូវប្រើលាយជាមួយថ្នាំប្រឆាំងរលាក (NSAID) ផ្សេងទៀតក្នុងពេលជាមួយគ្នា ឬគម្លាតគ្នា 24ម៉ោង ឡើយ
- ឈប់ប្រើថ្នាំ 7 ថ្ងៃ (សេះ គោ) និង 22 ថ្ងៃ (ជ្រូក) មុនពិឃាតសត្វយកសាច់ និង 36ម៉ោង មុនយកទឹកដោះ។
ការទុកដាក់រក្សាថ្នាំ៖
- រក្សាទុកកន្លែងត្រជាក់ក្រោម 30 ០C។
ខ្នាតបរិមាណថ្នាំ៖ 100 ml។
ផលិតដោយ៖ Thai Meiji Pharmaceutical Co., LTD, ប្រទេសថៃ។
មាន កក្កដា –
ខ្ញុំស្នើរឪ្យមានវីដេអូ បង្ហាញពីការប្រើប្រាស់ថ្នាំនេះផ្ទាល់ៗ ទៅលើសត្វ សូមអរគុណ
Oudom Bondith –
បាទ យើងនឹងព្យាយាមបង។ អរគុណ!