OB LIVESTOCK

Cyclosol 200 L.A.

32,000

ប្រើសម្រាប់ព្យាបាលជំងឺលើគោ ក្របី ជ្រូក ពពែ ចៀម មានដូចជា៖

  • ជំងឺប្រព័ន្ធរំលាយអាហារ៖ រាគ និងរលាកពោះវៀន
  • ជំងឺប្រព័ន្ធផ្លូវដង្ហើម៖ រលាកសួត និងសារទឹក
  • ជំងឺប្រព័ន្ធបន្តពូជ៖ រលាកស្បូន, Leptospirosis
  • ព្យាបាលជំងឺឱកាសនិយម និងការពារឆ្លងមេរោគក្រោយវះកាត់។

លេខកូដ៖ OB-009

សមាសធាតុផ្សំ៖ ក្នុងថ្នាំ 1 ml រួមមាន៖

  • Oxytetracycline………………200 mg

គុណសម្បត្តិ៖ Cyclosol ជាប្រភេទថ្នាំអង់ទីប៊ីយ៉ូទិក ប្រភេទទូលាយ (Broad Spectrum) អាចការពារនិងព្យាបាលជំងឺបង្កដោយបាក់តេរីទាំងក្រាមបូក និងក្រាមដក ដូចជា Mycoplasma, Rickettsiae, Protozoa, Chlamydia

ការព្យាបាល៖

ប្រើសម្រាប់ព្យាបាលជំងឺលើគោ ក្របី ជ្រូក ពពែ ចៀម មានដូចជា៖

  • ជំងឺប្រព័ន្ធរំលាយអាហារ៖ រាគ និងរលាកពោះវៀន
  • ជំងឺប្រព័ន្ធផ្លូវដង្ហើម៖ រលាកសួត និងសារទឹក
  • ជំងឺប្រព័ន្ធបន្តពូជ៖ រលាកស្បូន, Leptospirosis
  • ព្យាបាលជំងឺឱកាសនិយម និងការពារឆ្លងមេរោគក្រោយវះកាត់។

របៀបប្រើប្រាស់៖ ចាក់សាច់ដុំ (IM), ក្រោមស្បែក (SC), ឬចាក់សរសៃវ៉ែន (IV) យឺតៗ លើគោ ក្របី ជ្រូក ពពែ ចៀមក្នុងបរិមាណ 1 ml / ក្នុងទម្ងន់សត្វ 10 kg។ ត្រូវចាក់បរិមាណថ្នាំមិនលើស 10-15 ml ក្នុងមួយម្ជុល ដោយត្រូវបំបែកថ្នាំជាច្រើនម្ជុលសម្រាប់បរិមាណថ្នាំច្រើន។ ប្រសិនចាំបាច់ ចាក់ 3 ថ្ងៃ ក្រោយម្តងទៀត ។

បម្រាម៖ ឈប់ប្រើថ្នាំ 28 ថ្ងៃ មុនពិឃាតសត្វយកសាច់។

ការទុកដាក់រក្សាថ្នាំ៖

  • រក្សាទុកកន្លែងត្រជាក់ មិនត្រូវពន្លឺថ្ងៃ។

ខ្នាតបរិមាណថ្នាំ៖ 50, 100, 250 ml។

ផលិតដោយ៖ Eurovet Animal Health B.V., ប្រទេសហូឡង់ដ៍។

Reviews

There are no reviews yet.

Be the first to review “Cyclosol 200 L.A.”

Your email address will not be published. Required fields are marked *

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!