ការដឹងគីឡូសត្វជាក់លាក់សំខាន់ណាស់ ពិសេសនៅពេលអ្នកត្រូវការប្រើថ្នាំសត្វឱ្យមានប្រសិទ្ធភាព ដូចជាការចាក់ថ្នាំព្យាបាល ឬទម្លាក់សត្វល្អិតជាដើម។
ការប៉ាន់គីឡូស្មានៗល្អៀងខ្លាំងពេកនឹងធ្វើឱ្យអ្នកប្រើថ្នាំមិនសូវមានប្រសិទ្ធភាពឡើយ ទោះប្រើថ្នាំថ្លៃ ឬថ្នាំមានគុណភាពល្អយ៉ាងណាក៏ដោយ។ លើសពីនេះ អ្នកអាចប្រើវាវាស់គីឡូសត្វដឹងច្បាស់បានគ្រប់ពេល ដើម្បីចចារតម្លៃជាមួយឈ្មួញ មុនលក់បាន។
ម៉ែត្រនេះងាយស្រួលប្រើ គ្រាន់ទាញវាស់មួយជុំទ្រូង វានឹងបង្ហាញចំនុចគីឡូលើម៉ែត្រតែម្តង អាចជួយដោះស្រាយបញ្ហាបារម្ភរឿងត្រូវទិញជញ្ជីងដែលមានតម្លៃថ្លៃ។
អាចប្រើវាស់បានគោច្រើនពូជក្នុងខ្សែតែមួយ ដូចជា៖ គោទឹកដោះពូជអ៉ឺរ៉ុប (European Milking Breeds), គោកូនកាត់ (Crossbreeds), និងគោតំបន់ក្តៅមានបូក (Zebu) ឧ. គោខ្មែរ, ប្រាម៉ាន់, ឥណ្ឌូប្រេស៊ីល។ល។
Reviews
There are no reviews yet.